ភាគីឥស្លាមនៅអេហ្ស៊ីពអំពាវនាវធ្វើបាតុកម្ម
03/09/2013 08:40
ភាគីឥស្លាមដែលគាំទ្រអតីតប្រធានាធិបតី Mohamed Morsi បានអំពាវនាវឲ្យប្រជាជនចូលរួមធ្វើបាតុកម្ម

អ្នកគាំទ្រលោកMorsiចូលរួមបាតុកម្មនាថ្ងៃទី៣០សីហា រូបថតៈ AFP/TTXVN)) (VOVworld)-នាថ្ងៃទី២កញ្ញា ភាគីឥស្លាមដែលគាំទ្រអតីតប្រធានាធិបតី Mohamed Morsi បានអំពាវនាវឲ្យប្រជាជនចូលរួមធ្វើបាតុកម្ម “រាប់លាននាក់” គ្រោងនឹងប្រ ព្រឹត្តទៅក្នុងថ្ងៃទី៣កញ្ញាដែលហៅថា“ការធ្វើពលប្រហារគឺភារវកម្ម”។ សម្ព័ន្ធជាតិ គំាទ្រចរឹតលក្ខណៈស្របច្បាប់(NASL) ដែលជាកម្លាំងនាំមុខដោយអង្គការភាតរៈ ឥស្លាម(MB)ឲ្យដឹង ថា បាតុកម្មនេះនឹងប្រព្រឹត្តទៅនៅបណ្តាទីលានលើទូទាំងប្រ ទេសអេហ្ស៊ីព។ ទន្ទឹមនឹងនោះ NASL គ្រោងនឹងរៀបចំបណ្តាសន្និសីទកាសែត ក្នុងថ្ងៃតី៣កញ្ញា ដើម្បីប្រកាស់រាល់ “ឧកិ្រដ្ឋកម្មរបស់ភាគីធ្វើពលប្រហារ”។ ក្នុងព្រឹត្តការណ៌ទាក់ទិនមួយទៀត នាថ្ងៃទី២កញ្ញា ក្រុមប្រឹក្សាសមាជិករដ្ឋ ដែលជាស្ថាប័នពិគ្រោះយោបល់ខាងយុត្តិធម៌របស់រដ្ឋាភិបាលអេហ្ស៊ីព បានអំពាវនាវ ឲ្យរដ្ឋាភិបាលបណ្តុះអាសន្នរំសាយអង្គការ MB នឹងបិទទ្វាទីភ្នាក់ងារបស់អង្គការ នេះក្នុងទីក្រុងគែផងដែរ៕
Related





