VOV WorldVOV World
ជម្លោះនៅមជ្ឈិមបូព៌ា៖ អ៊ីរ៉ង់មិនទាន់សម្រេចចិត្តចូលរួមការចរចាជុំថ្មីជាមួយសហរដ្ឋអាមេរិកនៅឡើយទេ
21/04/2026 08:18
[VOVWORLD] - អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei កាលពីថ្ងៃទី ២០ ខែមេសា បានឲ្យដឹងថា អ៊ីរ៉ង់មិនទាន់ធ្វើការសម្រេចចិត្តណាមួយលើការចូលរួមក្នុងការចរចាជុំថ្មីជាមួយសហរដ្ឋអាមេរិកនៅឡើយទេ។
ជម្លោះនៅមជ្ឈិមបូព៌ា៖ អ៊ីរ៉ង់មិនទាន់សម្រេចចិត្តចូលរួមការចរចាជុំថ្មីជាមួយសហរដ្ឋអាមេរិកនៅឡើយទេ
21.4--FM sang--10-Xung dot.jpg លោក Esmail Baghaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់។ ប្រភព៖ REUTERS ក្រសួងការបរទេសអ៊ីរ៉ង់បានចាត់ទុកថា សហរដ្ឋអាមេរិកមិនម៉ឺងម៉ាត់ក្នុងការរបន្តវិធានការការទូតនោះទេ ហើយសកម្មភាពដូចជាការវាយប្រហារនាវាដឹកទំនិញអ៊ីរ៉ង់ ការបិទផ្លូវទ័ពជើងទឹក និងការពន្យារពេលកិច្ចព្រមព្រៀងឈប់បាញ់ គឺជាការរំលោភយ៉ាងច្បាស់លាស់។ នៅថ្ងៃដដែល ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានព្រមានអំពីផលវិបាកធ្ងន់ធ្ងរចំពោះសន្តិសុខក្នុងតំបន់ និងសកលលោក ប្រសិនបើភាពតានតឹងនៅតែបន្ត។ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif លោក Pezeshkian បានរិះគន់ទីក្រុងវ៉ាស៊ីនតោនចំពោះការរំលោភលើការសន្យា ការបន្តគោលនយោបាយដាក់សម្ពាធ និងសកម្មភាពមិនស៊ីសង្វាក់គ្នាទាំងក្នុងដំណើរការចរចា និងការអនុវត្តបទឈប់បាញ់។ លោកក៏បានថ្កោលទោសការបិទផ្លូវសមុទ្រប្រឆាំងនឹងអ៊ីរ៉ង់ ជា "ការបង្ករឿងហេតុនិងខុសច្បាប់" ដោយរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ និងដើរផ្ទុយនឹងធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ។ នៅខាងសហរដ្ឋអាមេរិកវិញ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានឲ្យដឹងថា លោកបានដឹកនាំអ្នកចរចាទៅកាន់ប្រទេសប៉ាគីស្ថាន ដើម្បីត្រៀមរៀបចំសម្រាប់ការចរចាជុំបន្ទាប់ ប៉ុន្តែអ៊ីរ៉ង់មិនទាន់បញ្ជាក់ការចូលរួមនៅឡើយទេ។ លោកប្រធានាធិបតី ត្រាំ បានឲ្យដឹងថា លោកជឿជាក់កិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលទីក្រុងវ៉ាស៊ីនតោនកំពុងចរចាជាមួយអ៊ីរ៉ង់នឹងប្រសើរច្រើនដងជាងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ដែលសម្រេចបានដោយក្រុម P5+1 (រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង ចិន រុស្ស៊ី និងអាល្លឺម៉ង់)៕
TAG
VOV/VOVWORLD/អ៊ីរ៉ង់/អាមេរិក/ចរចា/ជុំថ្មី/មជ្ឈិមបូព៌ា

More