VOV WorldVOV World
ភាគីថៃទាំងពីមិនទាន់មានសញ្ញាថយក្រោយ
07/12/2013 08:35
(VOVwworld)- នាថ្ងៃទី៦ធ្នូ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ការបរទេសថៃលោក Surapong Tovichakchaikul ឲ្យ ដឹងថា
ភាគីថៃទាំងពីមិនទាន់មានសញ្ញាថយក្រោយ
ក្រុមបាតុករប្រឆំាងរដ្ឋាភិបាលថៃ (រូបថតៈ​AFP/TTXVN) (VOVwworld)- នាថ្ងៃទី៦ធ្នូ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសថៃលោក Surapong Tovichakchaikul ឲ្យដឹងថា នាយករដ្ឋមន្រ្តីលោកស្រី Yingluck Shinawatra បានអះអាងជាថ្មីម្តងទៀថា លោកស្រីមិនលាលែងពីដំណែង ហើយក៏ពុំមានការរំសាយរដ្ឋសភាឡើយ។ សេចក្តីប្រកាសពោលខាងលើ ត្រូវបានលោក​Surapong នាំចេញបន្ទាប់ពីកិច្ចប្រជុំរបស់មជ្ឈមណ្ឌល ប្រតិបត្តិសណ្តាប់ធ្នាប់និងសន្តិភាព (CAPO)សំដៅទប់ទល់ជាមួយអ្នកបះបោរ តាម លោក Surapong ថា នាយករដ្ឋមន្រ្តីថៃនិង រៀបចំវេទិការ១ដោយមានការ ចូល រួមរបស់ភាគីទាំងអស់ ព្រមទាំងមេដឹកនាំបាតុករ Suthep Thaugsuban សំដៅ ដោះស្រាយភាពទាល់ចក្រនយោបាយ។         ក៏ក្នុងយប់ថ្ងៃទី៦ធ្នូ លោក Suthep Thaugsuban បានប្រកាសថា ថ្ងៃទី៩ ធ្នូខាងមុខ នឹងជា “ថ្ងៃសម្រេច”ចំពោះជនដែលប្រឆំាងរបប Thaksin និងរដ្ឋាភិ​ បាលរបស់លោកស្រី Yingluck Shinawatra៕