VOV WorldVOV World
ពិភពលោកកត់ត្រាករណីស្លាប់ជាង ៩៥៥ ពាន់នាក់ ដោយសារជំងឺកូវីដ ១៩
19/09/2020 08:53
(VOVWORLD) - គិតត្រឹមម៉ោង ១ (ម៉ោង UTC) ថ្ងៃទី ១៩ ខែកញ្ញា ពិភពលោកបានកត់ត្រាករណីឆ្លងជំងឺរាតត្បាតកូវីដ ១៩ សរុប មានចំនួន ៣០,៦ លាន នាក់ ហើយករណីស្លាប់គឺជាង ៩៥៥ នាក់។
ពិភពលោកកត់ត្រាករណីស្លាប់ជាង ៩៥៥ ពាន់នាក់ ដោយសារជំងឺកូវីដ ១៩
សហរដ្ឋអាមេរិកនៅតែជាចំណុចកណ្ដាលនៃជំងឺរាតត្បាតនៅលើពិភពលោក ដោយមានករណីឆ្លងកូវីដ ១៩ មានជាង ៦,៩ លាន នាក់ ហើយមានករណីស្លាប់ជាង ២០៣ ពាន់នាក់។ បន្ទាប់មក គឺឥណ្ឌា ដោយមានករណីឆ្លងកូវីដ ១៩ ជាង ៥,៣ លាននាក់។ ដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃជំងឺរាតត្បាតកូវីដ១៩ នោះ រដ្ឋាភិបាលឥណ្ឌាកំពុងពិភាក្សាជាមួយរដ្ឋាភិបាលរុស្ស៊ី ដើម្បីរួមសហការសិក្សាស្រាវជ្រាវ ធ្វើតេស្ត និងផលិត វ៉ាក់សាំងប្រឆាំងកូវីដ១៩។ ក្នុងពេលនោះ នៅសហរដ្ឋអាមេរិកវិញ ប្រធានាធិបតីអាមេរិក លោក Donald Trump នាថ្ងៃទី ១៨ ខែកញ្ញាបានឲ្យដឹងថាសហរដ្ឋអាមេរិកនឹង ផលិតវ៉ាក់សាំងប្រឆាំងកូវីដ ១៩ គ្រប់គ្រាន់សម្រាប់ប្រជាជនអាមេរិកនាខែមេសាឆ្នាំ ២០២១ ខាងមុខ។ អញ្ជើញថ្លែងនៅក្នុងសន្និសីទកាសែតនៅសេតវិមានជាមួយក្រុមការងារពិសេសប្រឆាំងកូវីដ ១៩ នោះ លោក Donald Trump បានសង្កត់ធ្ងន់ថា៖ “យើងនឹងផលិតបានវ៉ាក់សាំងប្រឆាំងកូវីដ ១៩ យ៉ាងហោចណាស់គឺ ១០០ លានដូស មុនពេលដំណាច់ឆ្នាំនេះ។ យើងខ្ញុំសង្ឃឹមថា នឹងមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ប្រជាជនអាមេរិកគ្រប់រូបនាខែមេសា ឆ្នាំ២០២១ ខាងមុខផងដែរ”៕