VOV WorldVOV World
ពិព័ណរូបថតនាយឧត្តមសេនីយ៍ Vo Nguyen Giap ជាមួយយុវវ័យរដ្ឋធានី
02/11/2013 09:02
Vovworld-ពិព័ណរូបថត “សញ្ញាសម្គាល់ការងារសមាគមនិងចលនានិស្សិត​រដ្ឋធានី-៥ឆ្នាំក្រឡេកមើលឡើងវិញ”
ពិព័ណរូបថតនាយឧត្តមសេនីយ៍ Vo Nguyen Giap ជាមួយយុវវ័យរដ្ឋធានី
ពិព័ណរូបថតនាយឧត្តមសេនីយ៍ Vo Nguyen Giap ជាមួយយុវវ័យរដ្ឋធានី (VOV)         Vovworld-ពិព័ណរូបថត “សញ្ញាសម្គាល់ការងារសមាគមនិងចលនានិស្សិត​រដ្ឋធានី-៥ឆ្នាំក្រឡេកមើលឡើងវិញ” បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ក្នុងថ្ងៃ ទី​២និងទី៣វិច្ឆិកា។ ក្នុងនោះចំណុចសំខាន់នៃពិព័ណគឺរូបថតចំនួនជាង១រយផ្ទាំង ជា​មួយប្រធានបទ នាយឧត្តមសេនីយ៍ Vo Nguyen Giap ជាមួយយុវវ័យរដ្ឋធានី បាន​បង្ហាញនូវមនោសញ្ចេតនាការយកចិត្តទុកដាក់របស់នាយឧត្តមសេនីយ៍ Vo Nguyen Giap ចំពោះយុវវ័យរដ្ឋធានី។ Tran Tuan Anh មហាវិទ្យាល័យ​បើក​ទូលាយ​ ទីក្រុងហាណូយ បានចែករំលែកថា៖         “ពិព័ណបានបង្ហាញរាល់គុណូបការៈដ៏ធំធេងរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap ក្នុងប៉ុន្មានថ្ងៃប្រទេសជាតិមានការលំបាក។ បណ្ដារូបថតដូចជា​ការ​ រំលឹកយើងខ្ញុំ ជាបណ្ដានិស្សិតត្រូវខំប្រឹងប្រែងថែមទៀតនាំប្រទេសជាតិយើង​កាន់ តែសម្បូរុងរឿង សក្តិសមនឹងពលីកម្មរបស់ជំនាន់មុនៗ៕”

More