VOV WorldVOV World
ពិព័រណ៍ជួបប្រាស្រ័យវិចិត្រករវិចិត្រការិនីវៀតណាម-ម៉ាឡេស៊ី-ថៃ
27/12/2015 08:46
(VOVworld) - ពិព័រណ៍ជួបប្រាស្រ័យក្រុមវិចិត្រករវិចិត្រ ការិនីវៀតណាម- ម៉ាឡេស៊ី-ថៃបានបើកនារសៀលថ្ងៃ ទី២៦ ធ្នូ នៅរដ្ឋធានីហាណូយ ស្ថិតក្នុងក្របខ័ណ្ឌ សកម្មភាពជួបប្រាស្រ័យ ផ្លាស់ប្ដូរវិចិត្រសិល្បៈរវាង ប្រទេសជាសមាជិក អាស៊ាននានា។
ពិព័រណ៍ជួបប្រាស្រ័យវិចិត្រករវិចិត្រការិនីវៀតណាម-ម៉ាឡេស៊ី-ថៃ
ស្នាដៃមួយរបស់វិចិត្រករម៉ាឡេស៊ីចូលរួមពិព័រណ៍លើកនេះ (រូបថត៖vnexpress) (VOVworld) - ពិព័រណ៍ជួបប្រាស្រ័យក្រុមវិចិត្រករវិចិត្រការិនីវៀតណាម- ម៉ាឡេស៊ី- ថៃបានបើកនារសៀលថ្ងៃទី២៦ ធ្នូ នៅរដ្ឋធានីហាណូយ ស្ថិតក្នុងក្រប ខ័ណ្ឌសកម្ម ភាពជួបប្រាស្រ័យ ផ្លាស់ប្ដូរវិចិត្រសិល្បៈរវាងប្រទេសជាសមាជិក អាស៊ាននានា។ បានរៀបចំឡើងជាលើកដំបូង ពិព័រណ៍នេះជាសកម្មភាពមួយក្នុង ចំណោមសកម្ម ភាពរបស់ផ្នែកវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមសំដៅជួយ ជ្រោមជ្រែងទិវា សហគមន៍អាស៊ានថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៥។ពិព័រណ៍នេះបានតាំង បង្ហាញស្នាដៃ ចំនួន៣៦របស់វិចិត្រករវិចិត្រការិនីចំនួន៩នាក់មកពីប្រទេសចំនួន៣នៅក្នុងតំបន់។ នៅទីនេះ ទស្សនិកជនបានឃើញនូវគំនិតសិល្បៈដ៏សម្បូរបែប ការ មើលឃើញព ហុទិសអំពីជីវភាពរស់នៅ មនុស្ស ទេសភាពស្រស់ស្អាតនៃខឿន វប្បធម៌របស់ ប្រទេសទាំង៣ វៀតណាម ម៉ាឡេស៊ី និងថៃ។ពិព័រណ៍នេះបើកទ្វារ ហូតដល់ថ្ងៃទី២  មករា ឆ្នាំ២០១៦៕