ពិព័រណ៍ផែនទី ឯកសារស្ដីអំពី Hoang Sa និង Truong Sa នៅទីក្រុង Hai Phong
24/03/2017 08:42
(VOVworld) - នាថ្ងៃទី២៤ មិនា នៅស្រុកកោះ Bach Long Vy ទីក្រុង Hai Phong ក្រសួងព័ត៌មាននិងផ្សព្វ ផ្សាយវៀតណាមបានសហការជាមួយគណៈកម្មា ធិការ ប្រជាជនទីក្រុង រៀបចំពិព័រណ៍ផែនទីនិងឯក សារក្រោមប្រធានបទ “Hoang Sa Truong Sa របស់វៀតណាម-ភស្តុតាងខាងប្រវត្តិសាស្ត្រនិងគតិយុត្ត”។

ទិដ្ឋភាពនៃពិព័រណ៍មួយអំពីប្រជុំកោះ Hoang Sa និង Truong Sa (រូបថត៖TTXVN) (VOVworld) - នាថ្ងៃទី២៤ មិនា នៅស្រុកកោះ Bach Long Vy ទីក្រុង Hai Phong ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមបានសហការជាមួយគណៈកម្មាធិការ ប្រជាជនទីក្រុង រៀបចំពិព័រណ៍ផែនទីនិងឯកសារក្រោមប្រធានបទ “Hoang Sa Truong Sa របស់វៀតណាម-ភស្តុតាងខាងប្រវត្តិសាស្ត្រនិងគតិយុត្ត”។ពិព័រណ៍នេះ ដាក់តាំងបង្ហាញនូវឯកសារ វត្ថុ វណ្ណកម្មបោះពុម្ភផ្សាយ និងផែនទី ដែលត្រូវបាន ប្រមូលផ្ដុំពីប្រភពឯកសាររបស់អ្នកវិទ្យាសាស្ត្រ អ្នកប្រាជ្ញនៅក្នុងនិងក្រៅប្រទេស។ ពិព័រណ៍នេះត្រូវបានរៀបចំឡើងសំដៅឃោសនាទៅកាន់ប្រជាជនទីក្រុង Hai Phong និយាយរួមនិងប្រជាជនស្រុកកោះ Bach Long Vy និយាយដោយឡែក អំពីតួនាទី ទីតាំងយុទ្ធសាស្ត្ររបស់កោះសមុទ្រវៀតណាម រួមចំណែកកសាង មោទនភាពជាតិ បង្កើនកម្លាំងសាមគ្គីជាតិសំដៅការពាររឹងមាំអធិបតេយ្យភាព កោះសមុទ្រដ៏ពិសិដ្ឋរបស់មាតុប្រទេស៕
Related





