ពិធីចុះហេត្ថលេខាលើ “បែបបទសហការរវាងខុទ្ទកាល័យរដ្ឋសភានិងក្រសួងនគរបាលក្នុងការងារធានាសន្តិសុខសុវត្តភាពនៃរដ្ឋសភា
21/11/2012 08:00
(VOV) – នារសៀលថ្ងៃទី ២០ វិច្ឆិកា នៅទីស្នាក់ការ ខុទ្ទកាល័យរដ្ឋសភា វៀតណាម ពិធីចុះហេត្ថលេខា លើ “បែបបទសហការរវាងខុទ្ទកាល័យរដ្ឋសភានិង ក្រសួងនគរបាលក្នុងការងារធានាសន្តិសុខ សុវត្តភាព បណ្ដាសកម្មភាពរបស់ រដ្ឋសភា” បានប្រព្រឹត្តទៅ។

(VOV) – នារសៀលថ្ងៃទី ២០ វិច្ឆិកា នៅទីស្នាក់ការខុទ្ទកាល័យរដ្ឋសភា វៀតណាម ពិធីចុះហេត្ថលេខាលើ “បែបបទសហការរវាងខុទ្ទកាល័យរដ្ឋសភា និងក្រសួង នគរបាលក្នុងការងារធានាសន្តិសុខ សុវត្តភាព បណ្ដាសកម្មភាពរបស់ រដ្ឋសភា” បានប្រព្រឹត្តទៅ។ បែបបទចូលជាធរមានចាប់ពីថ្ងៃទី ១ មករា ឆ្នាំ ២០១៣ តទៅ។ ថ្លែងមតិក្នុងពិធីនេះ អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានស្នើស្ថាប័ន ទាំង ២ ត្រូវកសាងកម្មវិធីសកម្មភាពជាក់ស្តែងយ៉ាងឆាប់ៗ ដើម្បីអនុវត្តល្អបែបបទ ក្នុង ស្ថនភាពថ្មី៖ “នាពេលខាងមុខ យើងត្រូវអនុវត្តយ៉ាងឆាប់ៗ បណ្ដាខ្លឹមសារទាក់ទិនដល់បណ្ដា សន្និសីទអន្តរជាតិ ដែលអន្តរសភាអាស៊ានបានប្រគល់ឲ្យយើងរៀបចំនៅ វៀតណាម។ ពិសេសគឺ យើងទទួលរៀបចំសន្និសីទអន្តរសភាពិភពលោក នៅវៀតណាម នាឆ្នាំ ២០១៥៕”
Related






