VOV WorldVOV World
ពិធីទទួលជួបសន្ទនាជាមួយក្រុមសិស្សានុសិស្សវៀតណាមចូលរួមការប្រឡង Olympic រូបវិទ្យា អន្តរជាតិ ឆ្នាំ ២០១៣
16/07/2013 11:44
(VOVworld) – នាព្រឹកថ្ងៃទី ១៦ កក្កដា ពិធីទទួលជួបសន្ទនាជាមួយក្រុមសិស្សានុសិស្ស វៀតណាមដែលបានចូលរួមការប្រឡង Olympic រូបវិទ្យាអន្តរជាតិ ឆ្នាំ ២០១៣ វិលត្រឡប់ មកប្រទេសវិញពីដាណឹម៉ាកបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។
ពិធីទទួលជួបសន្ទនាជាមួយក្រុមសិស្សានុសិស្សវៀតណាមចូលរួមការប្រឡង Olympic រូបវិទ្យា អន្តរជាតិ ឆ្នាំ ២០១៣
ពិធីទទួលជួបសន្ទនាជាមួយ ក្រុមសិស្សានុសិស្សវៀតណាម ដែលបានចូលរួមការប្រឡង Olympic រូបវិទ្យា អន្តរជាតិ ឆ្នាំ ២០១៣ វិលត្រឡប់មកប្រទេសវិញពីដាណឹម៉ាក (Image: Vietnamplus) (VOVworld) – នាព្រឹកថ្ងៃទី ១៦ កក្កដា ថ្លែងមតិក្នុងពិធីទទួលជួបសន្ទនាជាមួយក្រុម សិស្សានុសិស្សវៀតណាម ដែលបានចូលរួមការប្រឡង Olympic រូបវិទ្យា អន្តរជាតិ ឆ្នាំ ២០១៣ វិលត្រឡប់មកប្រទេសវិញពីដាណឹម៉ាក អនុរដ្ឋមន្ត្រីក្រសួង អប់រំ-បណ្តុះបណ្ដាលវៀតណាម លោក Tran Quang Quy បានលើកដម្កើងស្នាដៃររបស់ បណ្ដាប្អូនៗសិក្សានុសិស្សនិងគ្រូបង្រៀន ទន្ទឹមនឹងនោះ សម្តែង គោលបំណងថា៖ “យើងខ្ញុំមានគោលបំណងថា៖ បណ្ដាប្អូនៗសិក្សានុសិស្សដែលទទួលបានរង្វាន់ក្នុង ការប្រឡងនេះ នឹងបន្តខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនថែមទៀត  ដើម្បី ក្លាយទៅជាអ្នកដែលនាំមកភាពរុងរឿងជូនមាតុប្រទេស។ នាយករដ្ឋមន្ត្រីទើបនឹង បានអនុម័តលើគំរោងការណ៍អំពីការបណ្តុះបណ្ដាលអ្នកពូរកែរនៅឯកបរទេស។ បន្ទាប់ពីត្រូវបានបណ្តុះបណ្ដាលប្អូនៗនឹងវិលត្រឡប់មកប្រទេសវិញដើម្បីបំរើ ប្រទេសជាតិ។” ក្រុមសិស្សានុសិស្សវៀតណាមដម្តើមបានមេដាយមាសចំនួន ២ គ្រឿង មេដាយប្រាក់ ចំនួន ១ គ្រឿងនិងមេដាយសំរិទ្ធិតចំនួន ២ គ្រឿងក្នុងការប្រឡង Olympic រូបវិទ្យា អន្តរជាតិឆ្នាំ ២០១៣៕

More