ពិធីជប់លៀងក្នុងឱកាសរំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន
16/01/2015 10:53
(VOVworld) - នាយប់ថ្ងៃទី១៥ មករា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញចូលរួមពិធីជប់លៀងក្នុង ឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើត ទំនាក់ទំនងការទូតវៀតណាម-ចិន (ថ្ងៃទី១៨ មករា ឆ្នាំ១៩៥០)

(VOVworld) - នាយប់ថ្ងៃទី១៥ មករា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីក្រសួងការ បរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញចូលរួមពិធីជប់លៀងក្នុង ឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀត ណាម-ចិន (ថ្ងៃទី១៨ មករា ឆ្នាំ១៩៥០) ដែលបានរៀបចំឡើងដោយស្ថានទូត ចិនប្រចាំនៅវៀតណាម។ ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh ថ្លែងមតិនៅពិធីជប់លៀងនេះ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh បានអះអាងថា បក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការរក្សានិង ពង្រឹងទំនាក់ទំនងសហប្រតិបតិ្តការមិត្តភាពជាមួយចិនដោយស្ថិរភាព វិជ្ជមាន និងចីរភាព។ក្នុងឆ្នាំ២០១៥ ភាគីទាំង២ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់រាល់កិច្ចព្រម ព្រៀងនិងការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំង២ លាតត្រដាង អនុវត្តល្អកម្មវិធីស្ដីពីទំនាក់ទំនងដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រវៀតណាម- ចិន ពង្រឹងនិងពង្រីកដោយឥតឈប់ឈរទំនាក់ទំនងទ្វេភាគីឲ្យបានជ្រាលជ្រៅ ឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំង២ រួមចំណែករ ក្សាសន្តិភាព ស្ថិរភាពកិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍន៍នៅតំបន់និងលើ ពិភពលោក។ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាមលោក Hong Xiaoyong បានអះអាងថា ចិនយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាមួយវៀតណាម និងមានគោលបំណងថា រួមជាមួយវៀតណាមជំរុញទំនាក់ទំនងដៃគូសហ ប្រតិបតិ្តការយុទ្ធសាស្ត្រលើគ្រប់វិស័យឲ្យទទួលបានការរីកចំរើនថ្មីថែមទៀត។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិនលោក Nguyen Van Tho នាថ្ងៃដដែល នៅរដ្ឋធានីប៉េកាំងរបស់ចិន ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ ចិនលោក Nguyen Van Tho ក៏បានរៀបចំពិធីជប់លៀងក្នុងឱកាសរំលឹកខួប លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិនផងដែរ៕
Related





