ពិធីជប់លៀងក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាប្រក្រតីភាពទំនាក់ទំនងការទូតវៀតណាម-អាមេរិក
31/07/2015 09:45
(VOVworld) - នាយប់ថ្ងៃទី៣០ កក្កដា នៅរដ្ឋធានី ហាណូយ សម្ព័ន្ធបណ្ដាអង្គការ មិត្តភាពវៀតណាម បានសហការជាមួយក្រសួងការបរទេសរៀបចំពិធី ជប់លៀង ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ២០ទិវាប្រក្រតីភាពទំនាក់ទំនងការទូតវៀតណាម-អាមេរិក។

ការតាំងពិព័រណ៍ "ទំនាក់ទំនងវៀតណាម-អាមេរិកតាមរយៈរូបថតរបស់ជៀងថតរូបវៀតណាម" (រូបថត៖vietnamplus) (VOVworld) - នាយប់ថ្ងៃទី៣០ កក្កដា នៅរដ្ឋធានីហាណូយ សម្ព័ន្ធបណ្ដាអង្គការមិត្ត ភាពវៀតណាមបានសហការជាមួយក្រសួងការបរទេសរៀបចំពិធីជប់លៀងក្នុង ឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាប្រក្រតីភាពទំនាក់ទំនងការទូតវៀត ណាម-អាមេរិក។ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Ha Kim Ngoc បានសង្កត់ធ្ងន់ថា ទំនាក់ទំនងវៀតណាម អាមេរិកនាបច្ចុប្បន្នកំពុងទទួល បានសមិទ្ធិផលជាច្រើនដ៏គួរឲ្យកត់សម្គាល់ដោយមិនត្រឹមតែរយៈពេល២០ឆ្នាំខិត ខំប្រឹងប្រែងដោយឥត់ឈប់ឈរប៉ុណ្ណោះទេ ថែមទាំងដំណើរការយូរ អង្វែងជាង ទៀតផង។លោកអនុរដ្ឋមន្រ្តីបានថ្លែងថាទំនាក់ទំនងវៀតណាម អាមេរិកនៅមាន សក្ដានុភាពជាច្រើនដើម្បីអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត ឆ្លើយ តបទៅនឹងផល ប្រយោជន៍និងបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Ted Osius បានរំលឹកឡើងវិញ នូវទំនាក់ ទំនងរវាងប្រទេសទាំងពីរតាំងពីបង្កើតទំនាក់ទំនងការទូតកាលពីថ្ងៃទី ១១ កក្កដា ឆ្នាំ១៩៩៥ មក។លោកក៏បានថ្លែងដែរថា រាល់ការខំប្រឹងប្រែងនិង សកម្មភាពយ៉ាងសកម្មដើម្បីរក្សាទំនាក់ ទំនងរវាងប្រទេសទាំងពីរនឹងត្រូវបាន បន្តក្នុងរយៈពេល២០ឆ្នាំខាងមុខនិងវែងឆ្ងាយថែមទៀត៕
Related






