ពិធីជួបប្រាស្រ័យអាណិកជនផ្នែកវិទ្យាសាស្ត្រ-បច្ចេកវិទ្យាក្នុងរដូវផ្ការីក
17/02/2016 10:34
(VOVworld)-នាថ្ងៃទី១៦កុម្ភៈ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានរួមសហការជាមួយសមាគម ទំនាក់ទំនងជាមួយជនវៀតណាមនៅឯបរទេស រៀបចំវេទិកា ជួបប្រាស្រ័យ

ទិដ្ឋភាពនៃពិធីជួបប្រាស្រ័យអាណិកជនផ្នែកវិទ្យាសាស្ត្រ- បច្ចេកវិទ្យាក្នុងរដូវផ្ការីក(រូបថតៈ baocongthuong) (VOVworld)-នាថ្ងៃទី១៦កុម្ភៈ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានរួមសហការ ជាមួយសមាគម ទំនាក់ទំនងជាមួយជនវៀតណាមនៅឯបរទេស រៀបចំវេទិកា ជួបប្រាស្រ័យ ជាមួយជំនាញការជាអាណិកជនក្នុងឱកាសនិទាឃរដូវឆ្នាំវកអដ្ឋ ស័ក២០១៦ដោយប្រធានបទ “ផ្សាភ្ជាប់និងផ្លាស់ប្តូរច្នៃប្រឌិតវៀតណាមឆ្នាំ២០១៦” នៅវេទិការនេះ ក្រុមអ្នកជំនាញបញ្ញវន្តអាណិកជនបានផ្ទៀងស្តាប់នូវព័ត៌មាន ទូទៅអំពីស្ថានភាពអភិវឌ្ឍន៍ គោលនយោបាយថ្មីរបស់វៀតណាមសម្រាប់វិស័យ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងកម្មាវិធី គំរោងការណ៍មួយចំនួនទៀត។នៅទីនេះ តំណាងនានាក៏បានវាយតម្លៃខ្ពស់នូវតួនាទី និងការរួមចំណែករបស់ក្រុមអ្នក ជំនាញបញ្ញវន្តអាណិកជនសម្រាប់បុព្វហេតុអភិវឌ្ឍន៍ផ្នែកវិទ្យាសាស្ត្រ-បច្ចេកវិទ្យា នៅវៀតណាម។ ទន្ទឹមជាមួយគ្នានោះ ដាក់ចេញសំណើរមួយចំនួន ស្តីពីគោល នយោបាយជាក់ស្តែងសំដៅពង្រឹងនិងពង្រីកប្រកបដោយប្រសិទ្ធិភាពនូវការចូលរួម របស់ក្រុម អ្នកជំនាញបញ្ញវន្តអាណិកជនចំពោះការផ្លាស់ប្តូរថ្មីនិងច្នៃប្រឌិតរបស់ប្រ ទេសជាតិ៕
Related





