ពិធីលើកដម្កើង “ការច្នៃប្រឌីតយុវវ័យ” ទូទាំងប្រទេសលើកទី ៥
19/11/2012 08:15
(VOV) – នាយប់ថ្ងៃទី ១៨ វិច្ឆិកា មជ្ឃឹមសម្ព័ន្ធយុវជន កម្មុយនិស្តហូជីមិញ បាន រៀបចំ ពិធីលើកដម្កើង “ការច្នៃប្រឌីតយុវវ័យ” ទូទាំងប្រទេស លើកទី ៥ នៅទីក្រុងហាណូយ។

(VOV) – នាយប់ថ្ងៃទី ១៨ វិច្ឆិកា មជ្ឃឹមសម្ព័ន្ធយុវជនកម្មុយនិស្តហូជីមិញបានរៀបចំ ពិធីលើកដម្កើង “ការច្នៃប្រឌីតយុវវ័យ” ទូទាំងប្រទេស លើកទី ៥ នៅទីក្រុងហា ណូយ។ នេះគឺជាសកម្មភាពឆ្ពោះទៅមហាសន្និបាតសម្ព័ន្ធយុវជន ទូទាំងប្រទេស លើកទី ១០ ដែលនឹងប្រព្រឹត្តទៅ នាខែធ្នូខាងមុខ។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc រួមជាមួយថ្នាក់ដឹកនាំក្រសួង ផ្នែក នានា បានចូលរួមព្រឹត្តិការណ៍នេះ។ ថ្លែងមតិក្នុងពីធី លេខាទី ១ មជ្ឃឹមសម្ព័ន្ធយុវជន លោក Nguyen Dac Vinh បានចាត់ ទុកថា៖ “ការច្នៃប្រឌីតគឺជាអត្តចរិតរបស់យុវជន។ នាពេលខាងមុខ មជ្ឍឹមសម្ព័ន្ធយុវជននឹងបំផុសចលនាច្នៃប្រឌីតយុវវ័យក្នុងយុវជនដ៏ទូលំទូលាយថែមទៀត បន្តពិគ្រោះ យោបល់ជាមួយរដ្ឋាភិបាល ម្ចាស់ការគួប្សំយ៉ាងជិតស្និតជាមួយបណ្ដាក្រសួង ផ្នែក ដើម្បីកសាងយន្តការ គោលនយោបាយបង្កលក្ខណៈងាយស្រួលសំរាប់យុវជន ពង្រីកការច្នៃប្រឌីតសំដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងការពារមាតុប្រទេស ៕” ពិធីលើកដម្កើង “ការច្នៃប្រឌីតយុវវ័យ” ទូទាំងប្រទេស លើកទី ៥ នៅទីក្រុងហាណូយ។ (Image: Internet)
Related






