ពិធីមីទ្ទិងរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន
16/01/2015 11:44
(VOVworld) - ពិធីមីទ្ទិងរំលឹកខួបអនុស្សាវរីយ៍លើកទី ៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម ចិន បានប្រព្រឹត្តទៅយ៉ាងអាធឹកអាធម៌នាព្រឹកថ្ងៃទី១៦ មករា នៅរដ្ឋធានីហាណូយរបស់វៀតណាម។

(VOVworld) - ពិធីមីទ្ទិងរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនង ការទូតវៀតណាម ចិន បានប្រព្រឹត្តទៅយ៉ាងអាធឹកអាធម៌នាព្រឹកថ្ងៃទី១៦ មករា នៅរដ្ឋធានីហាណូយរបស់វៀតណាម។ពិធីនេះមានការចូលរួមរបស់ប្រធានគណៈ កម្មាធិការមជ្ឈឹមរណសិ្សរមាតុភូមិវៀតណាមលោក Nguyen Thien Nhan ប្រធាន សមគមមិត្តភាពកិច្ចការបរទេសចិនលោកស្រី Li Xiaolin ឯកអគ្គរដ្ឋទូតចិនប្រចាំ នៅវៀតណាមលោក Hong Xiaodung រួមជាមួយកម្មាភិបាល ប្រជាជនជាច្រើន កុះករនៃប្រទេសទាំង២។ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិ្សរមាតុភូមិវៀតណាមលោក Nguyen Thien Nhan ចូលរួមពិធីមីទ្ទិងនេះ (រូបថត៖VGP) ថ្លែងមតិនៅទីនេះ ប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមលោក Vu Xuan Hong បានសង្កត់ធ្ងន់ទៅលើអត្ថន័យសំខាន់និងរាល់សមិទ្ធិក្នុងទំនាក់ទំនងរវាង ប្រទេសទាំង២ក្នុងអំឡុង៦៥ឆ្នាំកន្លងមក ព្រមទាំងអះអាងថាចំណងមិត្តភាពវៀត ណាម ចិនគឺជាទ្រព្យសម្បត្តិដ៏ថ្លៃថ្លារបស់ប្រជាជននៃប្រទេសទាំង២ ទាមទាឲ្យ បក្ស រដ្ឋទាំង២ត្រូវគោរពនិងថែរក្សា។លោក Vu Xuan Hong បានឲ្យដឹងថែមទៀត ថា៖ “យើងនឹងបង្កើនសកម្មភាពជួបប្រាស្រ័យដើម្បីរួមគ្នាចែករំលែកទឹកចិត្តស្មោះត្រង់ ការយោគយល់ ពូនជ្រុំជំនឿ បង្កើនការស្រុះចិត្តគំនិត បង្រួញគំលាតនិងការខ្វែង គំនិត។យើងចររួមគ្នាស្រាវជ្រាវនិងនាំចេញរូបភាពសហប្រតិបតិ្តការរួមមានផល ប្រយោជន៍ នាំមកនូវផកប្រយោជន៍ជាក់ស្ដែងសំរាប់ប្រជាជននៃប្រទេសទាំង២ រួមចំណែកអនុវត្តប្រកបដោយប្រសិទ្ធភាពកម្មវិធីធ្វើសកម្មភាពលាតត្រដាង អនុវត្តទំនាក់ទំនងសហប្រតិបតិ្តការដៃគូយុទ្ធសាស្ត្រវៀតណាម-ចិន”។ ឯកភាពជាមួយមតិរបស់លោក Vu Xuan Hong ប្រធានសមាគមមិត្តភាពកិច្ចការ បរទេសចិនលោកស្រី Li Xiaolin បានសង្កត់ធ្ងន់ថា៖ “ប្រជាជនចិន ក៏ដូចជាប្រជាជនវៀតណាម ស្នេហារសន្តិភាពនិងគោរពចំណង មិត្តភាព។ចិនត្រៀមខ្លួនជាស្រេចរួមជាមួយវៀតណាមរួមដៃខិតខំប្រឹងប្រែង ឆ្លៀតយកឱកាសដើម្បីបង្កើតអនាគត១ដ៏ល្អប្រសើរ។” ក៏នៅពិធីនេះដែរ តាងនាមឲ្យបក្ស រដ្ឋវៀតណាម ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បានបញ្ជូនជាទីគោរពក្ដី សាកសួរសុខទុក្ខទៅកាន់បណ្ដាថ្នាក់ដឹកនាំចិន ក្នុងឱកាសនេះ។លោក Nguyen Thien Nhan ក៏បានវាយតំលៃខ្ពស់ចំពោះការផ្ដើមគំនិតរបស់សមាគមមិត្តភាពនៃ ប្រទេសទាំង២ ដោយរៀបចំទួរទេសចរណ៍ឆ្លងនាមដ្ឋាននានាដែលលោក ប្រធានហូជីមិញធ្លាប់រស់នៅនៅចិន សំដៅអប់រំជំនាន់វ័យក្មេងអំពីប្រពៃណីកិច្ច សហប្រតិបត្តិការមិត្តភាពរវាងប្រជាជាតិទាំង២វៀតណាម-ចិន៕
Related





