ពិធីបើកការប្រកួតកីឡា Phu Dong ទូទាំងប្រទេសលើកទី ៨ ឆ្នាំ ២០១២
06/08/2012 06:57
ពិធីបើកការប្រកួតកីឡា Phu Dong ទូទាំងប្រទេសលើកទី ៨ ឆ្នាំ ២០១២ ត្រូវបាន រៀបចំនាយប់ថ្ងៃទី ៦ សីហា នៅ ទីក្រុង Can Tho (វៀតណាម)។

ពិធីបើកការប្រកួតកីឡា Phu Dong ទូទាំងប្រទេសលើកទី ៨ ឆ្នាំ ២០១២ ត្រូវបាន រៀបចំ នាយប់ថ្ងៃទី ៦ សីហា នៅទីក្រុង Can Tho (វៀតណាម)។ វគ្គផ្តាច់ព្រ័ត្រក្នុង ការប្រគួតកីឡា Phu Dong ទូទាំងប្រទេសលើកទី ៨ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ កក្កដា ដល់ទី ១២ សីហា ឆ្នាំ ២០១២។ បក្ខជនប្រឡងគឺបណ្ដាប្អូនៗសិស្សានិសិស្ស ដែលមានអយុពី ៦ ដល់ ១៧ ឆ្នាំនឹងចូលរួមប្រគួតក្នុងវិញ្ញាសាចំនួន ១៩ ដូចជា៖ អត្ដពលកម្ម ហែលទឹក អុកចត្រុង្គ ។ល។ មុននោះ នាថ្ងៃទី ៥ សីហា ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានទៅទស្សនា នៅទីក្រុង Can Tho ដើម្បីត្រួតពិនិត្យការងារត្រៀមរៀបចំរបស់គណៈចាត់តាំងនៃការ ប្រកួតកីឡា ស្ងើចសរសើរបណ្ដាការខំប្រឹងប្រែងរបស់ ក្រសួងបណ្ដុះបណ្ដាលនិង ទីក្រុង Can Tho ក្នុងការងារគួបផ្សំត្រៀមរៀបចំឲ្យការប្រកួត កីឡា Phu Dong ទូទាំង ប្រទេស ក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ៕
Related





