ពិធីបើកសម្ភោជន៍គេហទំព័រណ៍គ្រប់គ្រងការផ្តល់ទិដ្ឋកា online របស់វៀតណាម
14/03/2014 07:07
(VOVworld) – នាព្រឹកថ្ងៃទី ១៤ មិនា ពិធីបើកសម្ភោជន៍មជ្ឈមណ្ឌលគេហទំព័រណ៍ប្រមូលផ្តុំទិន្នន័យនិងប្រព័ន្ធគ្រប់គ្រងការផ្តល់ទិដ្ឋកា online បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ
ឧបនាយករដ្ឋមន្ត្រីនិង ជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh (Image: VOV) (VOVworld) – នាព្រឹកថ្ងៃទី ១៤ មិនា ពិធីបើកសម្ភោជន៍មជ្ឈមណ្ឌលគេហទំព័រណ៍ប្រមូលផ្តុំទិន្នន័យនិងប្រព័ន្ធគ្រប់គ្រងការផ្តល់ទិដ្ឋកា online បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ នេះគឺជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលមានអត្ថន័យដ៏សែនសំខាន់ចំពោះក្រសួងការបរទេសវៀតណាម។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីនិង ជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានអះអាងថា៖ ការអភិវឌ្ឍន៍បច្ចេកវិទ្យានិងផ្សព្វផ្សាយ ព័ត៌មាននៅវៀតណាមគឺជាគំរោងការណ៍ដ៏សែនសំខាន់ក្នុងការកសាង គ្រឹះស្ថាននិងបរិយាកាសងាយស្រួលដើម្បីអនុវត្តរដ្ឋាភិបាលអេឡិកត្រូ និកនៅវៀតណាម៖ “ការដែល វៀតណាមមានគេហទំព័រណ៍ដើមដំបូងជាផ្លូវការដើម្បីជន បរទេសដ៏ ដូចជាប្រជាជនវៀតណាមនៅឯបរទេសអាចស្វែងយល់ ព័ត៌មានអំពីការសូមទិដ្ឋការចូលក្នុងវៀតណាម បំពេញសំណុំឯកសារ online គឺជាភ័ស្តុតាងដែល សម្តែងនូវការប្តេជ្ញាចិត្តនយោបាយរបស់ ក្រសួងការបរទេសវៀតណាមក្នុងការ បង្កើនការងារបញ្ជាគ្រប់គ្រង តាមទិសទំនើបភាវូបនីយកម្ម ជំរុញយ៉ាងខ្លាំងបច្ចេក វិទ្យាព័ត៌មាន លើគ្រប់វិស័យគ្រប់គ្រងរបស់ផ្នែកការទូត។” គំរោងការណ៍នេះទទួលបានការជួយឧបត្ថម្ភពីប្រភពទុន ODA នៃ ធនាគារពិភព លោក។ នាយិការធនាគារពិភពលោកប្រចាំនៅ វៀតណាម លោកស្រី Victoria Kwakwa បានចាត់ទុកថា៖ “នេះគឺជាហេដ្ឋារចនាសម្ព័ន្ធសំខាន់ សេវ៉ាកម្មសាធារណៈស្នូលមួយ របស់ក្រសួង ការបរទេសវៀតណាម។ សេវ៉ាកម្មផ្តល់ទិដ្ឋកា online ត្រូវបានអនុវត្តដ៏ទូលំទូ លាយលើសកលលោក ដែលដោះស្រាយ តម្រូវការកាន់តែកើនឡើងអំពីការផ្តល់ ទិដ្ឋការពីមួយថ្ងៃទៅមួយ ថ្ងៃបានឆាប់រហ័ស។ នេះគឺជាសមិទ្ធិដ៏សែនសំខាន់បើប្រៀបនឹងប្រទេស មួយចំនួនលើសកលលោក៕”
Related
More





