VOV WorldVOV World
ពិធីបើកវេទិការសេដ្ឋកិច្ចអន្តរជាតិ Saint Peterburg នៅរុស្ស៊ី
17/06/2016 08:26
(VOVworld) - នាថ្ងៃទី​ ១៦ មិថុនា វេទិការសេដ្ឋកិច្ច អន្តរជាតិ Saint Peterburg លើកទី ២០ ដោយមាន ប្រធានបទ «ចំពោះមុខស្ថានភាពសេដ្ឋកិច្ចថ្មី» បាន បើកជាផ្លូវការនៅ ទីក្រុង Saint Peterburg ប្រទេសរុស្ស៊ី ហើយគ្រោងនឹងប្រព្រឹត្តទៅដល់ថ្ងៃទី ១៨ មិថុនា។
ពិធីបើកវេទិការសេដ្ឋកិច្ចអន្តរជាតិ Saint Peterburg នៅរុស្ស៊ី
ពិធីបើកវេទិការសេដ្ឋកិច្ចអន្តរជាតិ Saint Peterburg នៅរុស្ស៊ី (Image: VNA) (VOVworld)  - នាថ្ងៃទី​ ១៦ មិថុនា វេទិការសេដ្ឋកិច្ចអន្តរជាតិ Saint Peterburg លើកទី ២០ ដោយមានប្រធានបទ «ចំពោះមុខស្ថានភាពសេដ្ឋកិច្ចថ្មី» បានបើក ជាផ្លូវការនៅ ទីក្រុង Saint Peterburg ប្រទេសរុស្ស៊ី ហើយគ្រោងនឹងប្រព្រឹត្តទៅដល់ ថ្ងៃទី ១៨ មិថុនា។ វេទិការលើកនេះមានការចួលរួមរបស់អង្គសន្និសីទចំនួន ១ ហ៊ឺននាក់។ ជាពិសេស អគ្គលេខាធិការ​ អ.ស.ប. លោក​ Ban Ki Moon ប្រធាន គណៈកម្មាធិការអឺរ៉ុប លោក Jean Claude Juncker នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Matteo Renzi ប្រធានាធិបតីកាហ្សាកស្ថាន លោក Nursultan Nazarbayev និង គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម លោក Hoang Quoc Vuong ក៏បានចូលរួមព្រឹត្តិការណ៍នេះ ផងដែរ។សម័យប្រជុំ ពេញអង្គនៃវេទិការសេដ្ឋកិច្ចអន្តរជាតិ Saint Peterburg លើកទី ២០ ដោយមាន របៀបវារៈសម្បូរបែបដែលប្រមូលផ្តុំទៅលើបញ្ហាសំខាន់ៗដែលសេដ្ឋកិច្ចពិភព លោកកំពុងប្រឈមមុខហើយស្វែងរកប្រភពកំណើនថ្មីក្នុងកាលៈទេសៈបច្ចុប្បន្ន។  ក្រៅពីនោះ នៅសន្និសីទចំនួន ១០០ ក្នុងក្របខ័ណ្ឌវេទិការនេះ អ្នកជំនាញការ អ្នកគ្រង់គ្រងសហគ្រាសចំនួន ២០០ នាក់មកពីប្រទេសចំនួន ៣០ នឹងពិភាក្សា អំពីបញ្ហាលើគ្រប់វិស័យរបស់ខឿនសេដ្ឋកិច្ច​ ដូចជា កិច្ចសហប្រតិបត្តិការថាមពល វិនិយោគ ហិរញ្ញវត្ថុធនាគារនិងបច្ចេកវិទ្យាខ្ពស់៕