VOV WorldVOV World
ពិធីប្រកាសរបាយការណ៍សេដ្ឋកិច្ចវៀតណាមឆមាសទី ២ ឆ្នាំ ២០១៦
27/07/2016 08:38
(VOVworld) - នាថ្ងៃទី ២៦ កក្កដា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីប្រកាសរបាយការណ៍ស្តីពីសេដ្ឋកិច្ច វៀតណាមក្នុងឆមាសទី ២ ឆ្នាំ ២០១៦។
ពិធីប្រកាសរបាយការណ៍សេដ្ឋកិច្ចវៀតណាមឆមាសទី ២ ឆ្នាំ ២០១៦
ពិធីប្រកាសរបាយការណ៍សេដ្ឋកិច្ចវៀតណាមឆមាសទី ២ ឆ្នាំ ២០១៦ (VNA) (VOVworld) - នាថ្ងៃទី ២៦ កក្កដា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធី ប្រកាសរបាយការណ៍ស្តីពីសេដ្ឋកិច្ចវៀតណាមក្នុងឆមាសទី ២ ឆ្នាំ ២០១៦។ ថ្លែងមតិនៅទីនេះ សាស្ត្រាចារ្យ បណ្ឌិត Nguyen Quang Thai អគ្គលេខាធិការ  សមាគមវិទ្យាសាស្ត្រសេដ្ឋកិច្ចវៀតណាម បានឲ្យដឹងថា៖         «ល្បឿនកំណើនផលិតផលក្នុងស្រុកសរុបនៅជាសន្ទស្សន៍មួយតែប៉ុណ្ណោះ។ សារៈសំខាន់គឺយើងគប្បីខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីពង្រីកឲ្យ បាន សក្តានុភាពទាំងអស់។ រដ្ឋាភិបាលបានចេញផ្សាយសេចក្តីសម្រេចចិត្ត លេខ ១៩ ដើម្បីកែលំអរបរិយាកាសធ្វើអាជីវកម្ម សេចក្តីសម្រេចចិត្តលេខ ៣៥ ដើម្បី អភិវឌ្ឍន៍សហគ្រាស និយាយរួម។​ ខ្ញុំគិតថា៖ នេះគឺជាវិធីសាស្ត្រល្អ  ប៉ុន្តែ មិនអាច ប្រញប់ប្រញាល់លោតទេ យើងគព្បីពង្រីកសក្តានុភាពរបស់ តំបន់និយមួយៗ ផ្នែកនិមួយៗ។ បណ្ដាការព្យករណ៍របស់ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍ អាស៊ីបាននាំចេញសន្ទស្សកំណើនពី ៦% ដល់ ៦,១%  ក្នុងឆ្នាំ ២០១៦ ប្រការនេះ បានសរឲ្យឃើញថា៖ ខឿនសេដ្ឋកិច្ចវៀតណាម បន្តមានសក្តានុភាពច្រើនដើម្បី អភិវឌ្ឍន៍ឲ្យបានខ្លាំងក្លាថែមទៀត៕»

More