VOV WorldVOV World
ពិធីបុណ្យនិទាឃៈរដូវ Ba Be ប្រារព្វឡើងដ៏អធឹកអធម
10/02/2014 09:22
(VOVworld)-ជាប្រចាំឆ្នាំ ដល់ថ្ងៃទី១០មករា (តាម ច័ន្ទកតិ) ភ្ញៀវទេសចរណ៌ រាប់ម៉ឺននាក់បានប្រមូល ផ្តុំនៅស្រុក Ba Be
ពិធីបុណ្យនិទាឃៈរដូវ Ba Be ប្រារព្វឡើងដ៏អធឹកអធម
ល្បែងប្រជាប្រិយជាច្រើនបានរៀបចំឡើងក្នុងពិធីបុណ្យនិទាឃៈរដូវ Bac Can ̣ (រូបថតៈ Backantv.vn) (VOVworld)-ជាប្រចាំឆ្នាំ ដល់ថ្ងៃទី១០មករា (តាមច័ន្ទកតិ) ភ្ញៀវទេសចរណ៌ រាប់ម៉ឺន នាក់បានប្រមូលផ្តុំនៅស្រុក Ba Be ខេត្ត Bac Kan ដើម្បីសម្របខ្លួនចូលក្នុងពិធីបុណ្យ និទាឃៈរដូវ Ba Be ជាពិធីបុណ្យធំបំផុតប្រចាំឆ្នាំរបស់ខេត្ត Bac Kan។ ពិធីបុណ្យ និទាឃៈរដូវ Ba Beឆ្នាំនេះ មានចរិតលក្ខណៈថ្មីៗមួយចំនួន ដូចជាពីធី ចុះស្រែ ពិធីប្រឡងបរកញ្ញាតំបន់បឹង ។ល។ បានធ្វើឲ្យពិធីបុណ្យកាន់តែរស់រវើក។ ផ្នែកពិធី និងផ្នែកបុណ្យទានត្រូវបានរៀបចំឡើងពោពេញទៅដោយអត្តសញ្ញាណវប្បធម៌នៃ បណ្តាជនជាតិរបស់ខេត្ត Bac Kan។ ក្នុងឆ្នាំនេះ គណៈចាត់តាំងបានដាក់ពិធីចុះស្រែ ចូលក្នុងពិធីបុណ្យនិទាឃៈរដូវដើម្បីបួងស្រួងសេចក្តីសុខសាន្តត្រាន និងបង្កបង្កើន ផលផងដែរ៕