ពិធីបុណ្យបានប្រព្រឹត្តទៅដ៏មហោឡារឹកនៅ Hue , Phu Yen និង Tuyen Quang
09/02/2014 08:41
(VOV)_នាថ្ងៃទី ៨ កុម្ភះ ពិធីបុណ្យវិហារ Huyen Tran បានប្រព្រឹត្តទៅដ៏មហោឡារឹកនៅមជ្ឈមណ្ឌលវប្បធម៏ Huyen Tran ទីក្រុង Hue ខេត្ត Thua Thien Hue (ភាគកណ្ដាលវៀតណាម)។ នេះគឺជាសកម្មភាពបង្ហាញនូវគុណធម៌៖
ពិធីបុណ្យវិហារ Huyen Tran (http://www.phatgiaohue.vn/) (VOV)_នាថ្ងៃទី ៨ កុម្ភះ ពិធីបុណ្យវិហារ Huyen Tran បានប្រព្រឹត្តទៅដ៏ មហោ ឡារឹកនៅមជ្ឈមណ្ឌលវប្បធម៏ Huyen Tran ទីក្រុង Hue ខេត្ត Thua Thien Hue (ភាគ កណ្ដាលវៀតណាម)។ នេះគឺជាសកម្មភាពបង្ហាញនូវគុណធម៌៖ផឹកទឹកនឹកដល់ ប្រភពដើម របស់ប្រជាជាតិវៀតណាម ចំពោះជីដូនជីតាដែលបានមានគុណូបការ ជាច្រើនក្នុងកិច្ចការបង្កើតនិងកសាងប្រទេសជាតិ។ ក៏ក្នុងថ្ងៃទី ៨ កុម្ភៈ នៅស្រុក Tuy An ខេត្ត Phu Yen (ភាគកណ្ដាលវៀតណាម) បានប្រារព្វឡើងបុណ្យប្រណាំងជិះសេះប្រពៃណីដោយ ទាក់ទាញភ្ញៀវជិតមួយម៉ឹន នាក់ចូលរួម។ ក៏ក្នុងថ្ងៃនេះដែរ ប្រជាជននិងភ្ញៀវទេសចរណ៍រាប់ពាន់នាក់បានមកដល់ខេត្ត Tuyen Quang (ភាគខាងជើងវៀតណាំ០ ដើម្បីចូលរួមពិធីបុណ្យប្រណាំងទូកនៅលើទន្លេ Lo ប្រវត្តិសាស្ត្រ។ នេះគឺជាពិធីបុណ្យប្រពៃណី ត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំ ដោយ ទាក់ទាញយុវជនជាច្រើនចូលរួម និងលើកទឹកចិត្តប្រជាជនសកម្មធ្វើពលកម្ម លើកកំពស់ស្មារតីសាមគ្គីភាព ហាត់ប្រាណ៕
Related





