អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping អញ្ជើញថ្លែងសុន្ទរកថានៅទីលាន Tiananmen។ (រូបថត៖ BBC) |
លោកអគ្គលេខាបក្ស Xi Jinping បានបញ្ជាក់ថា ចិនបានសម្រេចរួចរាល់គោល ដៅ១០០ឆ្នាំទីមួយ ដែលជាការកសាងសង្គមសម្បូរធូធារគ្រប់ជ្រុងជ្រោយ ហើយកំពុង បោះជំហានឆ្ពោះទៅកាន់គោលដៅ ១០០ ឆ្នាំទីពីរ គឺកសាងចិនក្លាយទៅជាប្រទេស សង្គមនិយមដ៏ទំនើបលើគ្រប់វិស័យទាំងអស់។ លោកអគ្គលេខាបក្ស Xi Jinping បាន សង្កត់ធ្ងន់ថា បក្សកុម្មុយនិស្តចិននឹងបន្តប្រកាន់ខ្ជាប់នូវលទ្ធិម៉ាក់ស៊ីសនិយម ព្រម ទាំងបន្តអភិវឌ្ឍលទ្ធិម៉ាក់ស៊ីសនិយមនេះតាមលក្ខខណ្ឌដ៏ជាក់លាក់របស់ប្រទេសចិនដ៏ទំនើបក្នុងសតវត្សរ៍ទី២១៕





