VOV WorldVOV World
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទីវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឥណ្ឌូនេស៊ី
30/12/2015 10:51
(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងឥណ្ឌូនេស៊ី (ថ្ងៃទី៣០ធ្នូឆ្នាំ១៩៥៥-ថ្ងៃទី៣០ធ្នូឆ្នាំ២០១៥) ​នាថ្ងៃ​ទី៣០ធ្នូ ប្រធាន
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទីវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឥណ្ឌូនេស៊ី
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទីវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឥណ្ឌូនេស៊ី (VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ទិវាបង្កើតទំនាក់ទំនងការ ទូតរវាងវៀតណាមនិងឥណ្ឌូនេស៊ី (ថ្ងៃទី៣០ធ្នូឆ្នាំ១៩៥៥-ថ្ងៃទី៣០ធ្នូឆ្នាំ២០១៥) ​នា ថ្ងៃ​ទី៣០ធ្នូ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang នាយករដ្ឋមន្ត្រី​លោក Nguyen Tan Dung បានផ្ញើសារលិខិតអបអរសាទរជួនចំពោះលោក Joko Widodo​ ប្រធានាធិបតីសាធារណរដ្ឋឥណ្ឌូនេស៊ី។ ក្នុងឱកាសនេះ អនុប្រធានរដ្ឋ ​លោកស្រី  Nguyen Thi Doan ក៏បានផ្ញើសារលិខិតអបអរសាទរជួន​ចំពោះ​លោក Jusuf Kalla អនុប្រធានាធិបតីឥណ្ឌូនេស៊ី។ ឧបនាយករដ្ឋមន្ត្រី ​និងជា​រដ្ឋមន្ត្រី​​ការបរទេស លោក  Pham Binh Minh ក៏បានផ្ញើសារលិខិត​អបអរសាទរ​ជួនចំពោះលោកស្រី Terno  Marsudi រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី​ផងដែរ៕