ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិននៅទីក្រុងហូជីមិញ
17/01/2015 08:42
(VOV)_ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន ត្រូវបានប្រារព្វឡើងនៅទីក្រុងហូជីមិញ

ទីក្រុងហូជីមិញ (VOV)_ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-ចិន ត្រូវបានប្រារព្វឡើងនៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) នាថ្ងៃទី១៦ មករា។ អញ្ជើញចូលរួម និងថ្លែងមតិនៅទីនេះ អនុប្រធានគណៈកម្មាធិ ការប្រជាជនទីក្រុងហូជីមិញ លោក Le Thanh Liem បានអះអាងថា៖ “ ទីក្រុងហូជីមិញនឹងជំរុញខ្លាំងថែមទៀតការបង្កើនកិច្ចសហប្រតិបត្តិការរវាង ទីក្រុងជាមួយបណ្ដាតំបន់របស់ចិន។ ជាតំបន់១មានទំនាក់ទំនងមិត្តភាព កិច្ចសហ ប្រតិបត្តិការជាមួយតំបន់ជាច្រើននៅចិន ទីក្រុងហូជីមិញមានគោលបំណងថា៖ ក្នុង រយៈពេលខាងមុខនេះ ទំនាក់ទំនងសហប្រិតបត្តិការរវាងភាគីទាំងពីរនឹងកាន់តែមាន ភាពស៊ីជំរៅនិងជាក់ស្ដែង៕”
Related





