ពិធីរំលឹកវិញ្ញាណក្ខ័ន្ធថ្នាក់រដ្ឋក្នុងឱកាសខួបលើកទី៦៧នៃទិវាយុទ្ធជនពលីពិការ
25/07/2014 08:02
Vovworld-ក្នុងឱកាសខួបលើកទី៦៧ នៃទិវាយុទ្ធជនពលីពិការ(ទី២៧កក្កដា) នាព្រឹកថ្ងៃទី២៥កក្កដានៅទីក្រុងហាណូយ

ពិធីរំលឹកវិញ្ញាណក្ខ័ន្ធថ្នាក់រដ្ឋក្នុងឱកាសខួបលើកទី៦៧នៃទិវាយុទ្ធជនពលីពិការ (VGP) Vovworld-ក្នុងឱកាសខួបលើកទី៦៧ នៃទិវាយុទ្ធជនពលីពិការ(ទី២៧កក្កដា) នាព្រឹកថ្ងៃទី២៥កក្កដានៅទីក្រុងហាណូយ គណៈប្រតិភូបក្សរដ្ឋវៀតណាមបានមក ដាក់កម្រងផ្កាអុធធូបរំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាវីរយុទ្ធជនពលីនៅស្ដូបរំលឹកវិញ្ញាណក្ខ័ន្ធ វីរយុទ្ធជនពលីនៅវិថី Bac Son និងចូលប្រាង្គតម្កល់សពលោកប្រធានហូជីមិញ។ គណៈប្រតិភូថ្នាក់ដឹកនាំបក្សរដ្ឋមានអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong ប្រធានរដ្ឋលោក Truong Tan Sang នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung ប្រធានរដ្ឋសភាលោក Nguyen Sinh Hung ប្រធានគណៈកម្មាធិការរណសិរ្ស មាតុភូមិវៀតណាមលោក Nguyen Thien Nhan រួមជាមួយអតីតថ្នាក់ដឹកនាំបក្សរដ្ឋនិង ថ្នាក់ដឹកនាំក្រសួងស្ថាប័ននានាបានមកដាក់កម្រងផ្កានិងអុធធូបនៅស្ដូបរំលឹក វិញ្ញាណក្ខ័ន្ធបណ្ដាវីរយុទ្ធជនពលីដែលបានតស៊ូពលីកម្មដើម្បីខឿនឯករាជ្យសេរីភាព នៃមាតុប្រទេស ដើម្បីសុភមង្គល់របស់ប្រជាជន។ បន្ទាប់នោះគណៈប្រតិភូថ្នាក់ដឹកនាំបក្សរដ្ឋបានមកដាក់កម្រងផ្កានិងចូលប្រាង្គតម្កល់ សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ អគ្គមគ្គុទេសដ៏មហិមាររបស់ប្រជាជាតិ វៀតណាម។ នាថ្ងៃដ៏ដែលបណ្ដាគណៈប្រតិភូគណៈកម្មាធិការយោធាមជ្ឈឹម ក្រសួងការពារ ប្រទេស គណៈកម្មាធិការបក្សនគរបាលមជ្ឈឹម ក្រសួងនគរបាលជាដើមរួមជាមួយ ប្រជាជនគ្រប់ស្រទាប់បានមកអុធធូបរំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាវីរយុទ្ធជនពលីនិង ចូលប្រាង្គតម្កល់សពលោកប្រធានហូជីមិញផងដែរ៕
Related





