ពិធីរំលឹកវិញ្ញាណក្ខ័ន្ទយុទ្ធជនដែលពលីជីវិតនៅប្រជុំកោះ Truong Sa
12/05/2015 09:54
(VOVworld) - ពិធីរំលឹកវិញ្ញាណក្ខ័ន្ទបណ្ដាកម្មាភិបាល យុទ្ធជនវៀតណាមដែល បានពលីជីវិតនៅប្រជុំកោះ Truong Sa បានប្រព្រឹត្តទៅនារសៀលថ្ងៃទី១១ ឧសភា នៅកោះ Colin កោះ Len Dao និងកោះ Gac Ma ចំណុះ ប្រជុំកោះTruong Sa ខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាម។

បណ្ដែតតម្រងផ្ការំលឹកវិញ្ញាណក្ខ័ន្ទយុទ្ធជនដែលបានពលីជីវិតនៅកោះ Gac Ma (VOVworld) - ពិធីរំលឹកវិញ្ញាណក្ខ័ន្ទបណ្ដាកម្មាភិបាល យុទ្ធជនវៀតណាមដែល បាន ពលីជីវិតនៅប្រជុំកោះ Truong Sa បានប្រព្រឹត្តទៅនារសៀលថ្ងៃទី១១ ឧសភា នៅ កោះ Colin កោះ Len Dao និងកោះ Gac Ma ចំណុះប្រជុំកោះTruong Sa ខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាម។នេះជាទីកន្លែងដែលមុននេះ២៧ ឆ្នាំ នាថ្ងៃទី១៤ មិនា ឆ្នាំ១៩៨៨ បានប្រព្រឹត្តទៅការប្រយុទ្ធដ៏អង់អាចក្លាហានរបស់ កម្មាភិបាលយុទ្ធជន កងទ័ពជើងទឹកវៀតណាមសំដៅការពារអធិបតេយ្យភាពអំពីកោះសមុទ្រដ៏ពិសិដ្ឋ របស់មាតុប្រទេស។តំណាងនៃក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម បញ្ជាការ ដ្ឋានកងទ័ពជើងទឹកនិងក្រសួង ស្ថាប័នមជ្ឈឹមនិង តំបន់នានាបានមកអុធធូបរំលឹក វិញ្ញាណក្ខ័ន្ទបណ្ដាវីរជនពលី។អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងផ្សព្វផ្សាយលោក Truong Minh Tuan បានសង្កត់ធ្ងន់ថា៖ “ដោយការគោរពរាប់អាននិងភាពសោកស្ដាយឥត់កោះត្រើយ ពីដួងចិត្តរបស់ខ្លួន យើងខ្ញុំសុំស្ម័គ្រចិត្តធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីសក្ដិសមទៅនឹងជំនឿចិត្តនិង មនសិការរបស់ជំនាន់មុនៗ សុំបូជាខ្លួនសំរាប់បុព្វហេតុកសាងនិងការពាររឹមមាំ អធិបតេយ្យភាពអំពីកោះសមុទ្រដ៏ពិសិដ្ឋរបស់មាតុប្រទេស”៕
Related





