VOV WorldVOV World
ពីធីមីទ្ទីងបំផុសទិវាអន្តរជាតិបង្ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន
24/06/2012 09:18
នាព្រឹកថ្ងៃទី ២៤ មិថុនា នៅទីក្រុង Ninh Binh (ខេត្ត Ninh Binh ភាគខាងជើងវៀតណាម) ក្រសួងនគបាល -ស្ថាប័នប្រចាំការជាតិបង្ការប្រយុទ្ធប្រឆាំង គ្រឿងញៀន បានគួបផ្សំជាមួយគណៈកម្មាធិការប្រជាជនខេត្ត Ninh Binh រៀបចំពីធីមីទ្ទីងបំផុសទិវាអន្តរជាតិនិងទិវាប្រជាជន ទាំងមូលបង្ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន (ថ្ងៃទី ២៦ មិថុនា)។
ពីធីមីទ្ទីងបំផុសទិវាអន្តរជាតិបង្ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន
នាព្រឹកថ្ងៃទី ២៤ មិថុនា នៅទីក្រុង Ninh Binh (ខេត្ត Ninh Binh ភាគខាងជើងវៀត ណាម) ក្រសួងនគបាល-ស្ថាប័នប្រចាំការជាតិបង្ការប្រយុទ្ធប្រឆាំង គ្រឿងញៀន បានគួបផ្សំជាមួយគណៈកម្មាធិការប្រជាជនខេត្ត Ninh Binh រៀបចំ ពីធីមីទ្ទីង បំផុសទិវាអន្តរជាតិនិងទិវាប្រជាជនទាំងមូលបង្ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន (ថ្ងៃទី ២៦ មិថុនា)។ ថ្លែងមតិក្នុងពីធីមីទ្ទីង អនុរដ្ឋមន្ត្រីប្រចាំការក្រសួងនគបាល វៀតណាម ឧត្តសេនីយ៍ផ្កាយបី  Dang Van Hieu  បានលើកច្បាស់ថា៖ ក្នុងប៉ុន្មានឆ្នាំ កន្លងទៅ ការងារបង្ការប្រយុទ្ធប្រឆាំងគ្រឿងញៀនទទួលបានលទ្ធផលដ៏សំខាន់ជា ច្រើន ដែលរួមចំណែកក្នុងស្ថិរភាពនិងការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ អនុរដ្ឋមន្ត្រី  Dang Van Hieu បានស្នើបណ្ដាក្រសួង ផ្នែក តំបន់នានា បន្តបញ្ជាណែនាំជំរុញការងារ ផ្សព្វផ្សាយ ឃោសនាអប់រំអំពីការបង្ការប្រយុទ្ធប្រឆាំង គ្រឿងញៀន ជាពិសេសគឺ ជំនាន់យុវវ័យ ឲ្យ ខ្លាំងក្លាថែមទៀត៕ Image: Internet

More