ពង្រីកតួនាទីរបស់ជនមានកិត្យានុភាពក្នុងសហគមន៍បណ្ដាជនជាតិវៀតណាម
19/11/2013 11:56
Vovworld-ពង្រីកតួនាទីរបស់ជនមានកិត្យានុភាពត្រូវបានបក្សកុម្មុយនីស្តវៀតណាមរដ្ឋអំណាច រណសិរ្សមាតុភូមិគ្រប់ជាន់ថ្នាក់កំណត់ជាខ្លឹមសារសំខាន់មានអត្ថន័យនយោបាយដ៏ធំធេងរួមចំណែកកសាងប្រព័ន្ធនយោបាយមូលដ្ឋានរឹងមាំ ជាពិសេសបង្កើនផែនមហាសាមគ្គីប្រជាជាតិ។

ការចរចារ “ពង្រីកតួនាទីរបស់ជនមានកិត្យានុភាពក្នុងសហគមន៍បណ្ដាជនជាតិវៀតណាម" (VOV) Vovworld-ពង្រីកតួនាទីរបស់ជនមានកិត្យានុភាពត្រូវបានបក្សកុម្មុយនីស្ត វៀតណាមរដ្ឋអំណាច រណសិរ្សមាតុភូមិគ្រប់ជាន់ថ្នាក់កំណត់ជាខ្លឹមសារសំខាន់មានអត្ថន័យនយោបាយដ៏ធំធេងរួមចំណែកកសាងប្រព័ន្ធនយោបាយមូលដ្ឋាន រឹងមាំ ជាពិសេសបង្កើនផែនមហាសាមគ្គីប្រជាជាតិ។ នៅការចរចារ “ពង្រីកតួនាទីរបស់ជនមានកិត្យានុភាពក្នុងសហគមន៍បណ្ដាជនជាតិវៀតណាមចំពោះការកសាងពង្រីកផែនមហាសាមគ្គីប្រជាជាតិ” នាព្រឹកថ្ងៃទី១៩វិច្ឆិកានៅបុរីវប្បធម៍ទេសចរណ៍បណ្ដាជនជាតិវៀតណាមទីក្រុងហាណូយ លោកស្រី Ha Thi Lien អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានឲ្យដឹងថា៖ “ជនមានកិត្យានុភាពជាជនមានតួនាទីសំខាន់សកម្មដើម្បីតភ្ជាប់ប្រជាជន បណ្ដាជនជាតិគ្រប់ស្រទាប់រួមកំលាំងកាយចិត្តកសាងការពារមាតុប្រទេស។ គំរូ ជាជនមានកិត្យានុភាពជាច្រើនក្នុងសហគមន៍នៅគ្រប់វ័យអាយុ ជានិច្ចកាលនាំមុខ ក្នុងបណ្ដាចលនា សកម្មភាពនៅមូលដ្ឋានជាកត្តាសកម្មដើម្បីចលនាប្រជាជន កសាងជីវភាពរស់នៅថ្មីកាត់បន្ថយភាពក្រីក្រ ពង្រីកអត្តសញ្ញាណវប្បធម៍ជនជាតិ ជាដើម៕”
Related






