VOV WorldVOV World
ពង្រីកតួនាទីរបស់នារីវៀតណាមនៅឯបរទេស
19/11/2013 05:48
(VOVworld)- ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៣វិច្ឆិកា នៅ ទីក្រុង ហាណូយ សន្និសីទនារីវៀតណាមនៅឯបរ ទេសដោយប្រធាន បទ “ពង្រីកតួនាទីនិងសក្តានុ ភាពរបស់នារីវៀតណាម
(VOVworld)- ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៣វិច្ឆិកា នៅទីក្រុងហាណូយ សន្និសីទ នារីវៀតណាមនៅឯបរទេសដោយប្រធាន បទ “ពង្រីកតួនាទីនិងសក្តានុភាព របស់នារីវៀតណាមនៅឯបរទេសក្នុងការ អភិវដ្ឍន៌សហគមន៌និងប្រទេសជាតិ” ត្រូវបានរៀបចំឡើង។ បងស្រី Pham Thanh Xuan ប្រធានគណៈកម្មការនារី និងកុមាររបស់សមាគមជនវៀតណាមប្រចាំនៅរុស្ស៊ី និងជា ប្រធានគណៈប្រតិភូ នារីវៀតណាមចូលរួមសន្និសិទនេះបានឲ្យដឹងថា៖         “សមាជិការបស់គណៈប្រតិភូនារីមកវៀតណាមចូលរួមសន្និសីទលើកនេះ ជាបណ្តានារីគំរូដែលមានសកម្មភាពល្អប្រសើរ ដូចជាថែទាំចិញ្ចឹមបីបាច់បានកូន ល្អ បង្រៀនកូនសុភាពរាបសារ ជាគំរូក្នុងគ្រួសារ ព្រមទាំងចូលរួមការងារសង្គម យ៉ាងសកម្ម ។ ចូលរួមវេទិការលើកនេះ មាននារីជាច្រើនរូបដែលចូលរួមសកម្ម ភាពសង្គម មិនត្រឹម តែ នៅរុស្ស៊ីប៉ុណ្ណោះទេ ថែមទាំងនៅប្រទេសនានាទៀតផង"។         គណៈប្រតិភូនារីវៀតណាមប្រចាំនៅរុស្ស៊ីមានបទអន្តរាគមន៌ស្តិពី ប្រធាន បទទាំង៣នៅសន្និសីទនេះ ក្នុងនោះមានមានការចែករំលែករូបសណ្ឋានសកម្មភាព និងបទពិសោធន៌ជាក់ស្តែងក្នុងការប្រមូលផ្តុំនារីវៀតណាម នៅឯបរទេសជាដើម៕

More