VOV WorldVOV World
ពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងបារំាង
24/07/2016 08:31
(VOVworld)- ពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីមិត្តភាពមិត្តភាពរវាងប្រជាជន នៃប្រទេសទាំងពីរវៀតណាមនិងបារំាង។​នេះជាភារកិច្ចស្នូលរបស់សមាគមមិត្ត
ពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងបារំាង
រដ្ឋមន្ត្រីក្រសួង សុខាភិបាល លោកស្រី Nguyen Thi Kim Tien បានមហាសន្និបាតជ្រើសតាំងជា ប្រធានសមាគមនីតិកាលទី៦ (VOVworld)- ពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីមិត្តភាពមិត្តភាពរវាងប្រជាជន នៃប្រ ទេសទាំងពីរវៀតណាមនិងបារំាង។​នេះជាភារកិច្ចស្នូលរបស់សមាគមមិត្ត ភាពនិងសហ ប្រតិបត្តិការវៀតណាមបារាំងអាណត្តិ២០១៦-២០២១ ដែលបាន កំណត់នៅក្នុងមហាសន្និ បាតតំណាងសមាគមមិត្តភាពនិងសហប្រតិបត្តិការវៀត ណាមបារាំងលើកទី៦ដែលបាន ប្រព្រឹត្តទៅនាថ្ងៃទី២៤កក្កដានៅទីក្រុងហាណូយ។ មហាសន្និបាតនេះ បានជ្រើសរើសសមា ជិកគណៈកម្មាធិការប្រតិបត្តិចំនួន៤៨រូប និងសមាជិកនៃគណៈកម្មាធិការត្រួតពិនិត្យសមាគមចំនួន៣រូប។ រដ្ឋមន្ត្រីក្រសួង សុខាភិបាល លោកស្រី Nguyen Thi Kim Tien ជ្រើសតាំងជា  ប្រធានសមាគមនីតិកាលទី៦។​តំណាងចូលរួមក្នុងមហាសន្និបាតនេះ សុទ្ធតែ ឯកភាពថា  នាអាណត្តិខាងមុខ សមាគមត្រូវមានវិធានការពង្រឹងនិងពង្រីកទំនាក់ ទំនងសាមគ្គី មិត្តភាព  និងការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេស ទាំងពីរ លើគ្រប់វិសស័យនៃទំ នាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-បារាំងឲ្យ ស្របទៅនឹងការកំណត់របស់ច្បាប់៕