ព្រឹទ្ធសភាអង់គ្លេសបោះឆ្នោតបដិសេធន៍ការរៀបចំបោះប្រជាមតិអំពី Brexit លើកទី ២
08/03/2017 08:44
(VOVworld) – នារសៀលថ្ងៃទី ៧ មិនា ព្រឹទ្ធសភាអង់គ្លេស បានបោះឆ្នោត បដិសេធន៍ការផ្តើមគំនិតអំពីការរៀបចំ បោះប្រជាមតិអំពីការចាកចេញពីសហ ភាពអឺរ៉ុប (EU) លើកទី ២ ឬហៅថា Brexit លើកទី ២ ដោយមិនអើពើដល់ ការដែលប្រទេសនេះនឹងលែងជាសមាជិក EU នាចុងឆ្នាំ ២០១៩។

ព្រឹទ្ធសភាអង់គ្លេសបោះឆ្នោតបដិសេធន៍ការរៀបចំបោះប្រជាមតិអំពី Brexit លើកទី ២ (VNA) (VOVworld) – នារសៀលថ្ងៃទី ៧ មិនា ព្រឹទ្ធសភាអង់គ្លេសបានបោះឆ្នោត បដិសេធន៍ការផ្តើមគំនិតអំពីការរៀបចំបោះប្រជាមតិអំពីការចាកចេញ ពីសហ ភាពអឺរ៉ុប (EU) លើកទី ២ ឬហៅថា Brexit លើកទី ២ ដោយមិនអើ ពើដល់ការដែលប្រទេសនេះនឹងលែងជាសមាជិក EU នាចុងឆ្នាំ ២០១៩។ ក្នុងការបោះ ឆ្នោត មានសម្លេងប្រឆាំងចំនួន ៣៣៦ និងសម្លេងគាំទ្រ ចំនួន ១៣១។ ប៉ុន្តែ បណ្ដាព្រឹទ្ធសមាជិកមានលទ្ធភាពភាគច្រើននឹងគាំទ្រ សំណើររបស់នាយករដ្ឋមន្ត្រី អង់គ្លេស លោកស្រី Theresa May ដើម្បីរដ្ឋស ភាមានសិទ្ធិបោះឆ្នោតចំពោះ លទ្ធផលនៃការចរចាររវាងអង់គ្លេសនិង EU ក្រោយរយៈពេល ២ ឆ្នាំ។ នាបច្ចុប្បន្ន រដ្ឋសភាអង់គ្លេសត្រូវបានអនុញ្ញាតិ ឲ្យបោះឆ្នោតយល់ព្រមចំពោះកិច្ចព្រមព្រៀង Brexit របស់នាយករដ្ឋមន្ត្រី Theresa May តែប៉ុណ្ណោះ ឬ ចាកចេញពី EU ដោយគ្មានកិច្ចព្រមព្រៀងណា ជាមួយ EU។ ភាគីទាំងពីរបានជួបធ្វើការជាមួយគ្នា ដោយឈរលើគោល ការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)៕
Related





