ព្យុងយ៉ាងត្រៀមខ្លួនជាស្រេចដោះស្រាយបញ្ហានុយក្លេអ៊ែរ
20/06/2013 08:39
(VOVworld) – នាថ្ងៃទី ១៩ មិថុនា អនុរដ្ឋមន្ត្រីការបរទេសទី ១ នៃសាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោក Kim Kye-gwan បានឲ្យដឹងថា៖ ព្យុងយ៉ាង ត្រៀមខ្លួនជាស្រេចដោះស្រាយបញ្ហានុយក្លេអ៊ែរបស់ប្រទេសនេះដោយសន្តិវិធី ក្នុងនោះ មានការចាប់ផ្តើមការចរចារ ៦ ភាគីឡើងវិញ ទៀតផង។

(VOVworld) – នាថ្ងៃទី ១៩ មិថុនា អនុរដ្ឋមន្ត្រីការបរទេសទី ១ នៃសាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោក Kim Kye-gwan បានឲ្យដឹងថា៖ ព្យុងយ៉ាង ត្រៀមខ្លួនជាស្រេចដោះស្រាយបញ្ហានុយក្លេអ៊ែរបស់ប្រទេសនេះដោយសន្តិវិធី ក្នុងនោះ មានការចាប់ផ្តើមការចរចារ ៦ ភាគីឡើងវិញ ទៀតផង។ សេចក្តីថ្លែងការពោលខាងលើត្រូវបាននាំចេញក្នុងការចរចារយុទ្ធសាស្ត្ររវាងលោក Kim Kye-gwan ជាមួយអនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Zhang Yesui។ ក្នុងការ ចរចារនេះ លោក Kim Kye-gwan បានអះអាងថា៖ ការគ្មាននុយក្លេអ៊ែរលើឧបទី្វប កូរ៉េគឺគោលបំណងដ៏សោះសររបស់អតីតប្រធាន Kim Il-sung និងអតីតប្រធាន Kim Chong-il។ រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីការបរទេសចិន លោក Zhang Yesui បានលើកច្បាស់ ថា៖ បណ្ដាការចរចារ ស្ថិរភាពនិងដំណើរការគ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េគឺសំដៅ បំរើផលប្រយោជន៍របស់ភាគីទាំងឡាយ។ ចិនគាំទ្ររាល់ការចរចាររវាងភាគីនានា និងសង្ឃឹមថា៖ ការចរចារ ៦ ភាគីនឹងត្រូវ បានចាប់ផ្តើមឡើងវិញយ៉ាងឆាប់ៗ៕ ព្យុងយ៉ាង ត្រៀមខ្លួនជាស្រេចដោះស្រាយបញ្ហានុយក្លេអ៊ែរបស់ប្រទេសនេះដោយសន្តិវិធី (Image: Vietnamplus+)
Related






