ចាំបាច់ត្រូវកែសម្រួលច្បាប់សារព័ត៌មាននាបច្ចុប្បន្ន
16/07/2015 10:36
(VOVworld) - “ការកែសម្រួលច្បាប់សារព័ត៌មានជាការ ងារចាំបាច់។ដោយសារច្បាប់សារព័ត៌ មានចាស់មិន សមស្របជាមួយស្មារតីនៃរដ្ឋធម្មនុញ្ញស្ដីពីសិទ្ធិសេរី សារព័ត៌ មានឡើយ”។

(VOVworld) - នេះជាពេលវេលាដែលត្រូវកែសម្រួលច្បាប់សារព័ត៌មានដើម្បីច្បាម ជាប់ស្ថានភាពជាក់ស្ដែងនិងពង្រីកល្អនូវតួនាទីដ៏សំខាន់របស់ខ្លួន។តំណាងភាគ ច្រើនបាននាំចេញមតិដូច្នេះនៅសន្និសីទពិគ្រោះយោបល់អ្នកជំនាញការអំពីគំរោង ការណ៍ច្បាប់សារព័ត៌មានដែលត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី១៦ កក្កដា នៅទី ក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម។លោកDao Trong Thi ប្រធានគណៈកម្មា ធិការវប្បធម៌ អប់រំ យុវជននិងកុមាជំទង់នៃរដ្ឋសភាបាន ផ្ដល់មតិថា៖ “ការកែសម្រួលច្បាប់សារព័ត៌មានជាការងារចាំបាច់។ដោយសារច្បាប់សារព័ត៌មាន ចាស់មិនសមស្របជាមួយស្មារតីនៃរដ្ឋធម្មនុញ្ញស្ដីពីសិទ្ធិសេរីសារព័ត៌ មានឡើយ”។ នៅសន្និសីទនេះ បណ្ដាអ្នកជំនាញការបានវាយតំលៃនិងវិភាគអំពីបញ្ហាជាច្រើន ទាក់ទិនដល់សារព័ត៌មាននាបច្ចុប្បន្នដូចជា សេរីភាពខាងបញ្ចេញមតិក្នុងសារព័ត៌ មាន ការគ្រប់គ្រងគេហទំព័រណ៍អេឡិចត្រូនិក និងគោលនយោបាយជួយឧបត្ថម្ភ សំរាប់វឌ្ឍនភាពរបស់ផ្នែកសារព័ត៌មាននាពេលខាងមុខផងដែរ៕
Related





