ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ TTXVN) |
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភអំពីស្ថានការណ៍នៅមីយ៉ាន់ម៉ា ជាពិសេសគឺការប៉ះទង្គិចដោយហឹង្សារវាងភាគីទាក់ទិននានា ការបំផ្លិចបំផ្លាញការិយាល័យ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងរលកទី ៣ នៃជំងឺកូវីដ -១៩។ លោកឯកអគ្គរដ្ឋទូតបានដាស់តឿនភាគីទាក់ទិននានានៅមីយ៉ាន់ម៉ាចំបាច់ត្រូវដំណើរការកិច្ចសន្ទនាប្រកបដោយអត្ថន័យ សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធីលើគ្រប់ជ្រុងជ្រោយ និងយូវអង្វែង ដើម្បីផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា។ លោកបានសង្កត់ធ្ងន់ថាស្ថានការណ៍នៅមីយ៉ាន់ម៉ាគឺត្រូវការសន្យាយ៉ាងខ្លាំងក្លា និងកិច្ចខិតខំប្រឹងប្រែងស្ថាបនាពីគ្រប់ភាគីទាក់ទិននានានៅមីយ៉ាន់ម៉ា។ ទន្ទឹមនឹងនេះចាំបាច់ត្រូវគោរពគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ រួមទាំងអធិបតេយ្យភាព ឯករាជ្យ បូរណភាពទឹកដី និងឯកភាពរបស់មីយ៉ាន់ម៉ា។






