ឆ្ពោះទៅការអបអរសាទរខួប ៥០ ឆ្នាំដែលទីក្រុងសៃហ្គន - យ៉ាឌិញ ត្រូវបានដាក់ឈ្មោះតាមលោកប្រធានហូជីមិញ (ថ្ងៃទី ២ ខែកក្កដា ឆ្នាំ ១៩៧៦ - ថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៦) ទីក្រុងហូជីមិញកំពុងផ្តោតលើការជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស និងសង្គម ដោយរំពឹងថានឹងបើកការដ្ឋានសាងសង់និងបញ្ចប់គម្រោងជាង ១០០។ ក្នុងនោះ រួមមានគម្រោងសំខាន់ៗជាច្រើនដូចជា៖ ខ្សែរថភ្លើង Thu Thiem – Long Thanh; ផ្លូវល្បឿនលឿន Ho Tram - អាកាសយានដ្ឋានអន្តរជាតិ Long Thanh; ការពង្រីកផ្លូវ Nguyen Tat Thanh; បណ្ដុំកំពង់ផែ Cai Mep Ha; គម្រោងស្ពាន/ផ្លូវរូងក្រោមដីឆ្លងសមុទ្រ Can Gio – Vung Tau។ ល។
រួមជាមួយគ្នានោះ យោងតាមផែនការរៀបចំសកម្មភាពរំលឹកខួបលើកទី ១៣៦ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ (ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ១៨៩០ - ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៦) និងខួបលើកទី ១១៥ នៃទិវាដែលលោកប្រធានហូជីមិញចេញដំណើរ ទៅស្វែងរកមាគ៌ាសង្គ្រោះជាតិ (ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ១៩១១ - ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៦) នៅទីក្រុងហូជីមិញ និងខេត្តង៉េអាន ដែលជាស្រុកកំណើតរបស់លោកប្រធានហូជីមិញ នឹងប្រារព្ធធ្វើសកម្មភាពរំលឹកខួបរាប់សិប រួមទាំងការទស្សនាទីតាំងប្រវត្តិសាស្ត្របដិវត្តន៍ ការលើកតម្កើងបុគ្គលឆ្នើម ចលនាដាំដើមឈើ រំលឹកគុណលោកប្រធានហូជីមិញ ការតាំងពិព័រណ៍ ពិធីបុណ្យសៀវភៅ ការសម្តែងសិល្បៈ និងការប្រកួតកីឡា។ ល៕





