នារសៀលថ្ងៃទី ៥ ខែឧសភា (ម៉ោងក្នុងស្រុក) យន្តហោះពិសេសដឹកអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញមកដល់អាកាសយានដ្ឋានយោធាប៉ាឡាំ ទីក្រុងញូវដេលី ដោយចាប់ផ្តើមសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ទៅកាន់ប្រទេស ឥណ្ឌា តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី។
យោងតាមកម្មវិធី នៅរសៀលនេះ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសឥណ្ឌា អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជួបជាមួយទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក អាជីត ដូវ៉ាន់។ លោកអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកស្ថានទូត និងសហគមន៍ជនវៀតណាមដែលរស់នៅ សិក្សា និងធ្វើការនៅប្រទេសឥណ្ឌាផងដែរ៕




