ចៅក្រមសហរដ្ឋអាមេរិកទទួលស្គាល់កម្មវិធីលួចស្ដាប់ទូរសព្ទរបស់ NSA គឺមិនស្របច្បាប់។
17/12/2013 10:36
Vovworld-ចៅក្រមសហរដ្ឋអាមេរិកនាថ្ងៃទី១៦ធ្នូបានប្រកាសថា កម្មវិធីសម្ងាត់របស់ទីភ្នាក់ងារសន្តិសុខជាតិ (NSA) សំដៅលួចស្ដាប់ទូរសព្ទរបស់ប្រជាជនអាមេរិកគឺមិនស្របច្បាប់ ទន្ទឹមនឹងនោះចេញបទបញ្ឈប់សកម្មភាពនេះចំពោះអតិថិជនរបស់ក្រុមហ៊ុនសេវាកម្មទូរសព្ទមួយចំនួន។

ចៅក្រមសហរដ្ឋអាមេរិកទទួលស្គាល់កម្មវិធីលួចស្ដាប់ទូរសព្ទរបស់ NSA គឺមិនស្របច្បាប់។ (VOV) Vovworld-ចៅក្រមសហរដ្ឋអាមេរិកនាថ្ងៃទី១៦ធ្នូបានប្រកាសថា កម្មវិធីសម្ងាត់របស់ទីភ្នាក់ងារសន្តិសុខជាតិ (NSA) សំដៅលួចស្ដាប់ទូរសព្ទរបស់ប្រជាជនអាមេរិក គឺមិនស្របច្បាប់ ទន្ទឹមនឹងនោះចេញបទបញ្ឈប់សកម្មភាពនេះចំពោះអតិថិជនរបស់ ក្រុមហ៊ុនសេវាកម្មទូរសព្ទមួយចំនួន។ នេះជាសាលក្រមដើមដំបូងរបស់តុលាការ កំពូលអាមេរិកក្នុងបណ្ដាការបណ្ដឹងតវាដែលទាក់ទិនដល់កម្មវិធីចារកម្មសម្ងាត់របស់ NSA ដោយអតីតចារបុរសទីភ្នាក់ងារចារកម្មកណ្ដាលអាមេរិក (CIA) Edward Snowden បានទម្លាយ។ ចៅក្រមទីក្រុងវ៉ាស៊ីងតោន បានចាត់ទុកការងារពោលខាងលើគឺរំលោភ លើរដ្ឋធម្មនុញ្ញ រំលោភច្បាប់អំពីសិទ្ធិបុគ្គលនិងចេញបទបញ្ជាឲ្យរដ្ឋាភិបាលអាមេរិក បញ្ឈប់សកម្មភាពប្រមូលនិងលួចស្ដាប់ទូរសព្ទចំពោះអតិថិជនរបស់សម្ព័ន្ធក្រុមហ៊ុន AT&T និង Verizon។ នេះជាក្រុមហ៊ុនសេវាកម្មទូរសព្ទចំនួន២ដែលបានអតិថិជន បណ្ដឹងតវាឡើងតុលាការកំពូល៕
Related
More






