VOV WorldVOV World
ឆាកនយោបាយនៅបារាំងនៅមានការខ្វែងគំនិតចំពោះបញ្ហាលុបបំបាត់សញ្ជាតិ
26/12/2015 08:32
(VOVworld) - រដ្ឋាភិបាលបារាំងបានឯកភាពនាំមាត្រា ស្តីពីស្ថានភាពគ្រោះអាសន្ននិងបើកទូលាយមុខសញ្ញា ដែលអាចត្រូវបានលុបបំបាត់សញ្ជាតិចូលរដ្ឋធម្មនុញ្ញ សំដៅប្រឆាំងនឹងការគំរាមកំហែងភេរវកម្ម។
ឆាកនយោបាយនៅបារាំងនៅមានការខ្វែងគំនិតចំពោះបញ្ហាលុបបំបាត់សញ្ជាតិ
ឆាកនយោបាយនៅបារាំងនៅមានការខ្វែងគំនិតចំពោះបញ្ហាលុបបំបាត់សញ្ជាតិ (Image: VNA) (VOVworld) - រដ្ឋាភិបាលបារាំងបានឯកភាពនាំមាត្រាស្តីពីស្ថានភាពគ្រោះ អាសន្ននិងបើកទូលាយមុខសញ្ញាដែលអាចត្រូវបានលុបបំបាត់សញ្ជាតិចូល រដ្ឋធម្មនុញ្ញសំដៅប្រឆាំងនឹងការគំរាមកំហែងភេរវកម្ម។ ប៉ុន្តែ ដោយសារព្រួយ បារម្មណ៍លទ្ធភាពរំលោភទៅលើសិទ្ធិសេរីភាពបុគ្គលឆាកនយោបាយបារាំង កំពុងត្រូវបានបំបែកបំបាត់អំពីបញ្ហានេះ។​ ផែនការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ពោលខាងនឹងត្រូវបានដាក់ជូនរដ្ឋសភាដើម្បីពិភាគ្សា​ចាប់ពីដើមខែកុម្ភៈឆ្នាំ ២០១៦។ ដើម្បីអនុម័តឯកសារនេះត្រូវទទួលបាន ៣/៥ សម្លេងគាំទ្ររបស់ សមាជិកសភា។  ក្រោយពី អនុវត្តស្ថានភាពគ្រោះអាសន្នបន្ទាប់ពីការវាយ ប្រហារភេរវកម្មនាថ្ងៃទី ១៣ វិច្ឆិកា កន្លងទៅ ថ្នាក់ដឹកនាំមួយចំនួនបានរិះគន់ វិធានការនេះ ហើយចាត់ទុកថា៖ ដំណោះស្រាយបច្ចុប្បន្នមិននាំមកនូវប្រសិទ្ធិ ភាពណាមួយឡើយក្នុងការប្រឆាំងភេរវកម្ម​ព្រមទាំងអាចនាំទៅសកម្មភាព រំលោភសិទ្ធិអំណាចរបស់ប៉ូលីស។ ប៉ុន្តែការខ្វែងគំនិតក្តៅគគុកបំផុតគឺបញ្ហា លុបបំបាត់ចោលសញ្ជាតិបារាំងចំពោះប្រ​ជាពលរដ្ឋដែលមានកំណើតនៅ បារាំងនិងកម្មសិទ្ធិសញ្ជាតិចំនួន ២៕