VOV WorldVOV World
ឆ្នាំ២០១២ខំប្រឹងប្រែងនាំដំលៃប្រាក់នាំចេញត្រីប្រាទទួលបាន២ពាន់លានដូល្លារអាមេរីក។
08/02/2012 08:33
នាឆ្នាំ២០១១ វៀតណាមប្រមូលផលត្រីប្រាទទួលបាន ជិត១លាន២សែនតោន នាំ ចេញបាន៦សែនតោន ដោយមានដំលៃប្រាក់នាំចេញជាង១ពាន់៨រយលាន ដូល្លារអាមេរីក។
ឆ្នាំ២០១២ខំប្រឹងប្រែងនាំដំលៃប្រាក់នាំចេញត្រីប្រាទទួលបាន២ពាន់លានដូល្លារអាមេរីក។
វៀតណាមប្រមូលផលត្រីប្រាទទួលបានជិត១លាន២សែនតោនក្នុងឆ្នាំ២០១១ VOV-នារសៀលថ្ងៃទី៧គុម្ភៈ នៅទីក្រុង Can Tho បានប្រព្រឹត្តទៅសន្និសិទ្ធបូកសរុប ការងារចិញ្ជឹមនិងចែកចាយត្រីប្រាឆ្នាំ២០១១និងអនុវត្តផែនការឆ្នាំ២០១២។ នាឆ្នាំ២០១១ វៀតណាមប្រមូលផលត្រីប្រាទទួលបានជិត១លាន២សែនតោន នាំចេញបាន៦សែនតោន ដោយមានដំលៃប្រាក់នាំចេញជាង១ពាន់៨រយលាន ដូល្លារអាមេរីក។ វៀតណាមបាននាំចេញត្រីប្រានិងត្រីបាសាទៅទីផ្សារចំនួន ១៣៥ លើពិភពលោក។ តាមផែនការក្នុងឆ្នាំ២០១២វៀតណាមខំប្រឹងប្រែង ទទួលទិន្នផល ត្រីប្រាពី១លាន២សែនដល់១លាន៥សែនតោន ដំលៃប្រាក់ នាំចេញទទួលបាន២ពាន់លានដុល្លារអាមេរីក។ លោក Nguyen Huu Dung អនុប្រធានសមាគម កែច្នៃនិងនាំចេញជលផលវៀតណាមបានឲ្យដឹងថា៖ “ខ្ញុំគិតថា គប្បីប្រមូលផ្ដុំទៅលើការគួបផ្សំរវាងបណ្ដាផ្នែកក្នុងផលិតកម្ម។ ពីព្រោះធ្វើបានប្រការនេះនឹងជួយឲ្យការចិញ្ជឹមត្រីប្រាបានអនុវត្តព្រមៗគ្នា ពីការជ្រើសរើសពូជ ផលិតចំណីដល់ការចិញ្ជឹមនិងកែច្នៃទៀតផង៕”

More