ចិន-ឥណ្ឌាបង្កើនទំនាក់ទំនង
24/10/2013 11:46
(VOVworld) – នារសៀលថ្ងៃទី ២៣ តុលា ប្រធានរដ្ឋចិន លោក Xi Jin Ping បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី ឥណ្ឌា លោក Manmohan Singh ដែល កំពុងបំពេញ ទស្សនកិច្ចនៅចិន។

ប្រធានរដ្ឋចិន លោក Xi Jin Ping បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Manmohan Singh (Image: Vietnamplus) (VOVworld) – នារសៀលថ្ងៃទី ២៣ តុលា ប្រធានរដ្ឋចិន លោក Xi Jin Ping បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Manmohan Singh ដែល កំពុងបំពេញទស្សនកិច្ចនៅចិន។ ក្នុងជំនួបសន្ទនា ប្រធានរដ្ឋចិន លោក Xi Jin Ping បានចាត់ទុកថា៖ទំនាក់ទំនងចិន-ឥណ្ឌាមិនត្រឹមតែនាំមកនូវផលប្រ យោធន៍ សំរាប់ប្រជាជនៃប្រទេសទាំង ២ ប៉ុណ្ណោះទេ ថែមទាំង ជះឥទ្ធិពល យ៉ាងសកម្ម ដល់ការអភិវឌ្ឍន៍រួមក្នុងតំបន់ទ្វីបអាស៊ីនិងលើសកលលោក ទៀតផង។ លោក Xi Jin Ping ក៏បានលើកសំណើរចំណុចចំនួន ៤ សំដៅ អភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី។ នោះគឺ៖ ជំរុញទំនាក់ទំនងចិន-ឥណ្ឌាឲ្យ សមស្របនឹងនិន្នាការរួមរបស់អន្តរជាតិ ជំរុញទំនាក់ទំនងចិន-ឥណ្ឌាគួបផ្សំ ជាមួយតម្រូវការអភិវឌ្ឍន៍នៃប្រទេសនិមួយៗ គួបផ្សំទំនាក់ទំនងចិន-ឥណ្ឌា ជាមួយដំណើរការអភិវឌ្ឍន៍នៃប្រទេសទាំង ២ ដោះស្រាយការខ្វែងគំនិត ជាដើម។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីឥណ្ឌា Manmohan Singh បានចាត់ទុកថា៖ ការពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយចិនគឺជាអាទិភាពសំខាន់ជួរមុខក្នុង គោលនយោបាយកិច្ចការបរទេសរបស់ឥណ្ឌា សំដៅនាំទំនាក់ ទំនាងទ្វេភគី ឡើងកំពស់ថ្មីមួយ៕
Related






