VOV WorldVOV World
ចិន-អាមេរិកឯកភាពលើការជំរុញទំនាក់ទំនងទ្វេភាគី
05/02/2017 08:40
(VOVworld) - នារសៀលថ្ងៃទី៤ កុម្ភៈ ក្រសួងការបរ ទេសចិនបានចេញសេចក្ដី ជូនដំណឹងដែលលើក ច្បាស់ថា សមាជិកក្រុមប្រឹក្សារដ្ឋប្រទេសនេះលោក Yang Jiechi បានអញ្ជើញធ្វើការសន្ទនាតាមទូរស័ព្ទ ជាមួយទីប្រឹក្សាសន្តិសុខជាតិ អាមេរិកលោក Michael Flynn
ចិន-អាមេរិកឯកភាពលើការជំរុញទំនាក់ទំនងទ្វេភាគី
ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Michael Flynn (រូបថត៖AFP) (VOVworld) - នារសៀលថ្ងៃទី៤ កុម្ភៈ ក្រសួងការបរទេសចិនបានចេញសេចក្ដី ជូនដំណឹងដែលលើកច្បាស់ថា សមាជិកក្រុមប្រឹក្សារដ្ឋប្រទេសនេះលោក Yang Jiechi បានអញ្ជើញធ្វើការសន្ទនាតាមទូរស័ព្ទជាមួយទីប្រឹក្សាសន្តិសុខជាតិ អាមេរិក លោក Michael Flynn ក្នុងនោះសំដែងក្ដីសង្ឃឹមថា នឹងសហការជាមួយ វ៉ាស៊ីនតោន ដើម្បីគ្រប់គ្រងជំលោះក៏ដូចជាបញ្ហារស៊ើបនានាផងដែរ។នៅក្នុងការសន្ទនាតាម ទូរស័ព្ទនាយប់ថ្ងៃទី៣ កុម្ភៈ នេះ លោក Yang Jiechi បានអំពាវនាវឲ្យ រដ្ឋអំណាចថ្មី របស់អាមេរិករក្សាកិច្ចសហប្រតិបតិ្តការជាមួយចិន ឲ្យបានសមស្រប នឹងផល ប្រយោជន៍រួមនៃប្រទេសទាំងពីរ។ រីឯខ្លួនវិញ ទីប្រឹក្សាសន្តិសុខជាតិលោក Flynn អះអាងថា រដ្ឋអំណាចរបស់ ប្រធានាធិបតីលោក Donald Trump សន្យាជំរុញខ្លាំងនូវកិច្ចសហប្រតិបតិ្តការទ្វេភាគី ហើយត្រៀមខ្លួនពន្លឿនកិច្ចសហប្រតិបត្តិដើម្បីនាំមកនូវផលប្រយោជន៍សំរាប់ភាគី ទាំងពីរផងដែរ៕