VOV WorldVOV World
ចិន អាស៊ានចេញសេចក្ដីថ្លែងការណ៍រួមអំពីកិច្ចសហប្រតិបត្តិការសន្តិសុខ
25/10/2015 08:27
(VOV)_នាថ្ងៃទី២៣ តុលា នៅក្នុងជំនួបសន្ទនាថ្នាក់រដ្ឋមន្ត្រីអាស៊ាន-ចិន​ស្ដីអំពីសន្តិសុខតំបន់ និងអភិវឌ្ឍន៍រួម ចិននិងអាស៊ានបានចេញសេចក្ដីថ្លែងការណ៍រួម ស្ដីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់។
ចិន អាស៊ានចេញសេចក្ដីថ្លែងការណ៍រួមអំពីកិច្ចសហប្រតិបត្តិការសន្តិសុខ
ចិន អាស៊ានចេញសេចក្ដីថ្លែងការណ៍រួមអំពីកិច្ចសហប្រតិបត្តិការសន្តិសុខ           (VOV)_នាថ្ងៃទី២៣ តុលា នៅក្នុងជំនួបសន្ទនាថ្នាក់រដ្ឋមន្ត្រីអាស៊ាន-ចិន​ស្ដីអំពី សន្តិសុខតំបន់ និងអភិវឌ្ឍន៍រួម ចិននិងអាស៊ានបានចេញសេចក្ដីថ្លែងការណ៍រួម ស្ដីពី កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់។ តាមនោះ បណ្ដាយន្តការសន្ទនា​នឹងបានបង្កើត ជាមួយប្រទេសនានា និងអង្គការអន្តរជាតិផ្សេងៗ។ សន្និសីទ​អន្តរក្រសួង ចិន-អា ស៊ាន ស្ដីអំពីការប្រតិបត្តិច្បាប់ និងសន្តិសុខ ​នឹងបានរៀបចំ​ឡើង២ឆ្នាំ/ម្តង។           ថ្លែងមតិក្នុងកិច្ចប្រជុំ ជាមួយរដ្ឋមន្ត្រីក្រសួងនគរបាលប្រទេសឡាវ ថៃ ​មីយ៉ាន់ម៉ា កម្ពុជា និងវៀតណាម រដ្ឋមន្ត្រីក្រសួងនគរបាលចិន Shíguān zhuī gān​  បានអះអាងថា៖ ការផ្តើមគំនិតអំពីខ្សែក្រវាត់មួយ ផ្លូវមួយ បាននាំមកនូវឱកាសថ្មី  សំរាប់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់។ សេចក្ដីថ្លែងការណ៍រួមអំពិកិច្ចសហ​ប្រតិ បត្តិការអនុវត្តច្បាប់តាមដងទន្លេមេគង្គ ត្រូវបានអនុម័យក្នុងកិច្ចប្រជុំនេះ ហើយវៀត ណាមនិងកម្ពុជា ត្រូវបានជ្រើសតាំងជាអ្នកសង្កេតការណ៍៕