VOV WorldVOV World
ចិនគាំទ្រអ.ស.បចេញផ្សាយសេចក្ដីសំរេចចិត្តថ្មីសំដៅចាប់ផ្ដើមឡើងវិញនូវការចរចារនុយក្លេអ៊ែរជាមួយស.ប.បកូរ៉េ
28/01/2016 07:10
(VOVworld) - តាមលោក Wang Yi ថា សេចក្ដីសំរេច ចិត្តថ្មីត្រូវការឆ្ពោះទៅការនាំបញ្ហានុយក្លេអ៊ែរលើឧប ទ្វីបកូរ៉េវិលត្រឡប់រកតុចរចារវិញ ជំនួសធ្វើឲ្យភាព តានតឹងកើនឡើងឬបង្កភាពស្មុគស្មាញនៅឧបទ្វីបនេះ ។
ចិនគាំទ្រអ.ស.បចេញផ្សាយសេចក្ដីសំរេចចិត្តថ្មីសំដៅចាប់ផ្ដើមឡើងវិញនូវការចរចារនុយក្លេអ៊ែរជាមួយស.ប.បកូរ៉េ
ប្រជាជនកូរ៉េខាងត្បងតាមដានព័ត៌មានស្ដីអំពីការសាកល្បងគ្រាប់បែករបស់ស.ប.បកូរ៉េតាមទូរទស្សន៍ (រូបថត៖Kyodo/TTXVN) (VOVworld) - នាថ្ងៃទី២៧ មករា ថ្លែងមតិនៅសន្និសីទកាសែតបន្ទាប់ពីជំនួបជាមួយ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry ដែលកំពុង បំពេញទស្សនកិច្ចនៅប៉េ កាំង រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បានឲ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខ អ.ស.បគប្បីមានសកម្មភាពជាបន្តហើយអនុម័តលើសេចក្ដីសំរេចចិត្តថ្មីអំពីស.ប.ប កូរ៉េក្រោយពីការសាកល្បងនុយក្លេអ៊ែរលើកទី៤របស់ប្រទេសនេះកាលពីថ្ងៃទី៦ មករា កន្លងទៅ។តាមលោក Wang Yi ថា សេចក្ដីសំរេចចិត្តថ្មីត្រូវការឆ្ពោះទៅការនាំបញ្ហានុយក្លេអ៊ែរលើឧបទ្វីបកូរ៉េវិលត្រឡប់រកតុចរចារវិញ ជំនួសធ្វើឲ្យភាពតានតឹង កើនឡើងឬបង្កភាពស្មុគស្មាញនៅឧបទ្វីបនេះ ។លោករដ្ឋមន្រ្តីការបរទេសចិនក៏ បានលើកច្បាស់ថា ការសាកល្បងនុយក្លេអ៊ែរនាពេលកន្លងទៅរបស់ព្យុងយ៉ាង បានរំលោភបំពានទៅលើសេចក្ដីសំរេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ហើយគំរាមកំហែងប្រព័ន្ធមិនរីកសាយភាយអាវុធនុយក្លេអ៊ែររបស់អន្តរជាតិ ហេតុនេះហើយចិនប្រឆាំងជំទាស់ទង្វើរនេះ៕

More