VOV WorldVOV World
ចិននិងជប៉ុនអំពាវនាវឲ្យសហគមន៍អន្តរជាតិយកចិត្តទុកដាក់ដោះស្រាយកម្មវិធីនុយក្លេអ៊ែររបស់ស.ប.បកូរ៉េ
22/09/2016 08:44
(VOVworld) - នាព្រឹកថ្ងៃទី២២ កញ្ញា នៅសម័យប្រជុំ ជាន់ខ្ពស់មហាសន្និបាតអ.ស.បលើកទី៧១ ថ្នាក់ដឹកនាំ ចិននិងជប៉ុន បានថ្លែងសន្ទរកថាទាក់ទិនដល់កម្មវិធី នុយក្លេអ៊ែររបស់ស.ប.បកូរ៉េ។
ចិននិងជប៉ុនអំពាវនាវឲ្យសហគមន៍អន្តរជាតិយកចិត្តទុកដាក់ដោះស្រាយកម្មវិធីនុយក្លេអ៊ែររបស់ស.ប.បកូរ៉េ
នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe ថ្លែងតមិនៅចំពោះមហាសន្និបាតអ.ស.ប (រូបថត៖EPA/TTXVN) (VOVworld) - នាព្រឹកថ្ងៃទី២២ កញ្ញា នៅសម័យប្រជុំជាន់ខ្ពស់មហាសន្និបាត  អ.ស.បលើកទី៧១ ថ្នាក់ដឹកនាំចិននិងជប៉ុន បានថ្លែងសន្ទរកថាទាក់ទិនដល់កម្មវិធី នុយក្លេអ៊ែររបស់ស.ប.បកូរ៉េ។ខណៈដែលប៉េកាំងអំពាវនាវឲ្យប្រទេសនានាស្វែងរក ដំណោះស្រាយតាមរយៈការចរចារនិងសន្ទនាផ្ទាល់ រីឯតូក្យូចាត់ទុកថា សហគមន៍ អន្តរជាតិគប្បីមានប្រតិកម្មខុសពីមុន ដោយសារនិន្នាការថ្មីក្នុងកម្មវិធី នុយក្លេអ៊ែរ របស់ព្យុងយ៉ាង។ថ្លែងមតិនៅមហាសន្និបាតអ.ស.ប នាយករដ្ឋមន្រ្តី ជប៉ុនលោក Shinzo Abe អះអាងថា ការគំរាមកំហែងពីស.ប.បកូរ៉េ​ ក្រោយពីការ សាកល្បង កាំជ្រួចនិងនុយក្លេអ៊ែរជាច្រើនក្នុងឆ្នាំនេះ គឺខុសប្លែកបើប្រៀបនឹងរយៈពេលមុន ដោយហេតុនេះទាមទារឲ្យសហគមន៍អន្តរជាតិមានប្រតិកម្មដ៏រឹងមាំ។ប៉ុន្តែ សម ភាគីចិនលោក Li Keqiang បានអះអាងជាថ្មីម្ដងទៀតថា សហគមន៍អន្តរជាតិ ចាំបាច់ត្រូវដោះស្រាយបញ្ហាក្ដៅគកុករបស់ពិភពលោកដូចជានៅស៊ីរីនិងស.ប.ប កូរ៉េ តាមរយៈដំណោះស្រាយខាងនយោបាយនិងកិច្ចសន្ទនា៕