ចិននិងរុស្ស៊ីបានចេញសេចក្តីថ្លែងការរួមអំពីវិបត្តិនៅស៊ីរី
26/09/2013 12:03
(VOVworld) – សេចក្តីថ្លែងការនេះត្រូវបានគណៈកម្មា ធិការកិច្ចការបរទេសនៃរដ្ឋសភាចិននិងព្រឹទ្ធសភា រុស្ស៊ីចុះហត្ថលេខា នាថ្ងៃទី ២៦ កញ្ញា។

អ្នកនាំពាក្យក្រសួងការបរទេសចិន (Image: VOV Online) (VOVworld) – ចិននិងរុស្ស៊ីបានចេញសេចក្តីថ្លែងការរួមអំពីវិបត្តិនៅស៊ីរី។ សេចក្តីថ្លែងការនេះត្រូវបានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា ចិននិង ព្រឹទ្ធសភារុស្ស៊ីចុះហត្ថលេខា នាថ្ងៃទី ២៦ កញ្ញា។ ក្នុងនោះ ភាគី ទាំង ២ បានលើកច្បាស់ថា៖ ការចរចារសន្តិភាពគឺជាដំណោះស្រាយតែ មួយគត់សំរាប់ បញ្ហានៅស៊ីរី។ ទន្ទឹមនឹងនោះ ប្រទេសទាំង ២ បានគាំទ្រ សេចក្តីសម្រេចចិត្ត នៃថ្នាក់ដឹកនាំរបស់ស៊ីរីអំពីការចូលរួមសន្ធិសញ្ញាអំពី ការប្រើប្រាស់អាវុធគីមី ក៏ដូចជា ការព្រមព្រៀងរវាងរុស្ស៊ីនិងអាមេរិកអំពី ការដោះស្រាយបញ្ហាអាវុធគីមីនៅប្រទេមជ្ឈឹម បូរព៌ារនេះដែរ។ សេចក្តី ថ្លែងការពោលខាងលើក៏បានសង្ឃឹមថា៖ សន្និសីទអន្តរជាតិអំពីស៊ីរីនៅ ទីក្រុង Geneva (ស្វីស) នឹងត្រូវបានរៀបចំឡើងយ៉ាងឆាប់ៗ ។ នាថ្ងៃដ៏ដែល អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Ryabkov បានប្រកាសថា៖ រុស្ស៊ីត្រៀមខ្លួន ជាស្រេចជួយឧបត្ថម្ភការពារទីកន្លែងមានអាវុធគីមីនៅស៊ីរី៕
Related





