VOV WorldVOV World
ចិននិងតៃវ៉ាន់(ចិន)ឯកភាពសហប្រតិបត្តិការជំរុញទំនាក់ទំនងត្រើយសង្ខាង
19/02/2014 08:59
Vovworld-នាថ្ងៃទី១៨កុម្ភៈ​អគ្គលេខាបក្សកុម្មុយនីស្តចិនលោក Xi JinPing បាន​មានជំនួបសន្ទនាជាមួយប្រធានកត្តិយសគណៈបក្សប្រជាជនតៃវ៉ាន់លោក Lien Chan នៅរដ្ឋធានីប៉េកាំង។
ចិននិងតៃវ៉ាន់(ចិន)ឯកភាពសហប្រតិបត្តិការជំរុញទំនាក់ទំនងត្រើយសង្ខាង
ចិននិងតៃវ៉ាន់(ចិន)ឯកភាពសហប្រតិបត្តិការជំរុញទំនាក់ទំនងត្រើយសង្ខាង (Xinhua)         Vovworld-នាថ្ងៃទី១៨កុម្ភៈ​អគ្គលេខាបក្សកុម្មុយនីស្តចិនលោក Xi JinPing បាន​មានជំនួបសន្ទនាជាមួយប្រធានកត្តិយសគណៈបក្សប្រជាជនតៃវ៉ាន់លោក Lien Chan នៅរដ្ឋធានីប៉េកាំង។ នៅជំនួបសន្ទនា អគ្គលេខា Xi JinPing បាន​អះអាងថា​ចិនស្វាគមន៍តៃវ៉ាន់ចូលរួមសកម្មទៅក្នុងដំណើរការជំរុញអភិវឌ្ឍន៍ទំនាក់​ទំនង ត្រើយសង្ខាងនិងបើកទូលាយថែមទៀតសមិទ្ធិអភិវឌ្ឍន៍ដើម្បីផលប្រយោជន៍របស់ ប្រជាជន។ ប្រជាជននៃត្រើយសង្ខាងត្រូវរួមកំលាំងកាយចិត្តកសាងសុប៉ិន​ចិននិង ជួយឧបត្ថម្ភគ្នាទៅវិញទៅមកដោយមិនប្រកាន់គណៈបក្ស វណ្ណ សាសនារឺ​ដំបន់ ឡើយ។ រីឯលោក      Lien Chan បានអះអាងថា ត្រើយសង្ខាងត្រូវគោរពគ្នា​ទៅវិញ ទៅមកនិងបង្កើនកិច្ចសហប្រតិបត្តិការដើម្បីជំរុញទំនាក់ទំនងស្ថេរភាពបង្កលក្ខណៈ សំរាប់តៃវ៉ាន់ពង្រីកតួនាទីសកម្មក្នុងដំណើរការអភិវឌ្ឍន៍សន្តិភាពនិង​ពង្រឹងប្រជាជាតិ ចិន៕