VOV WorldVOV World
ចិនប្រកាសសៀវភៅសអំពីផ្នែកអវកាសឆ្នាំ២០១៦
27/12/2016 11:29
(VOVworld) - ក្រោមប្រធានបទ “សកម្មភាពអវកាស របស់ចិនឆ្នាំ២០១៦” សៀវភៅសនេះបានបូកសរុបការ អភិវឌ្ឍន៍នៃផ្នែកអវកាសចិនក្នុងរយៈពេល៥ឆ្នាំថ្មីៗនេះ ព្រមទាំងនាំចេញភារកិច្ច គោលនយោបាយនិងវិធាន ការអភិវឌ្ឍន៍ផ្នែកនេះក្នុងរយៈពេល៥ឆ្នាំខាងមុខផងដែរ។
ចិនប្រកាសសៀវភៅសអំពីផ្នែកអវកាសឆ្នាំ២០១៦
ទិដ្ឋភាពនៃការបាញ់បង្ហោះផ្កាយរណបរបស់ចិននាថ្ងៃទី៣ វិច្ឆិកា (រូបថត៖Xinhua/TTXVN) (VOVworld) - នាថ្ងៃទី២៧ ធ្នូ ការិយាល័យសារព័ត៌មានរដ្ឋាភិបាលចិនបាន ប្រកាសសៀវភៅសអំពីផ្នែកអវកាសចិនឆ្នាំ២០១៦។ក្រោមប្រធានបទ “សកម្មភាព អវកាសរបស់ចិនឆ្នាំ២០១៦” សៀវភៅសនេះបានបូកសរុបការអភិវឌ្ឍន៍នៃផ្នែកអវ កាសចិនក្នុងរយៈពេល៥ឆ្នាំថ្មីៗនេះ ព្រមទាំងនាំចេញភារកិច្ច គោល នយោបាយនិង វិធានការអភិវឌ្ឍន៍ផ្នែកនេះក្នុងរយៈពេល៥ឆ្នាំខាងមុខផងដែរ។សៀវភៅសលើក ច្បាស់ថា ចិនចាត់ទុកផ្នែកឧស្សាហកម្មអវកាសជាផ្នែកសំខាន់ មួយនៃយុទ្ធសាស្ត្រ អភិវឌ្ឍន៍លើគ្រប់វិស័យរបស់ប្រទេសជាតិ។ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ ចិននឹង បន្តបង្កើនអានុភាពសរុបភាពនៃផ្នែកឧស្សាហកម្មអវកាស ហើយ ជំរុញខ្លាំងការ ស្រាវជ្រាវបច្ចេកវិទ្យាទំនើបៗ៕