VOV WorldVOV World
ចិនសង្ឃឹមអង់គ្លេសនៅជាសមាជិកសំខាន់មួយរបស់ EU
24/10/2015 08:30
(VOVworld) – ចិនសង្ឃឹមអង់គ្លេសនៅជាសមាជិកសំខាន់ មួយរបស់ EU។ នេះគឺជាមតិដែលប្រធានរដ្ឋចិន លោក Xi Jinping បានផ្តើមឡើងនៅការចរចារ ជាមួយនាយករដ្ឋមន្ត្រី អង់គ្លេស លោក David Cameron ក្នុងក្របខ័ណ្ឌដំណើរ ទស្សនកិច្ចថ្នាក់រដ្ឋនៅចក្រភពអង់គ្លេស។
ចិនសង្ឃឹមអង់គ្លេសនៅជាសមាជិកសំខាន់មួយរបស់ EU
ចិនសង្ឃឹមអង់គ្លេសនៅជាសមាជិកសំខាន់មួយរបស់ EU (Image: VNA) (VOVworld) – ចិនសង្ឃឹមអង់គ្លេសនៅជាសមាជិកសំខាន់មួយរបស់ EU។ នេះគឺជាមតិដែលប្រធានរដ្ឋចិន លោក Xi Jinping បានផ្តើមឡើងនៅការចរចារ ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron ក្នុងក្របខ័ណ្ឌដំណើរ  ទស្សនកិច្ចថ្នាក់រដ្ឋនៅចក្រភពអង់គ្លេស។ លោក Xi Jinping មានគោលបំណង  ថែមទៀតថា៖ អង់គ្លេសនឹងជាកត្តាសកម្មមួយក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងរវាង  ចិនជាមួយសហភាពអឺរ៉ុប។ ខុទ្ទកាល័យនាយករដ្ឋមន្ត្រី David Cameron មិនទាន់  នាំចេញការអធិប្បាយណាមួយអំពីសេចក្តីប្រសាសន៍របស់ថ្នាក់ដឹកនាំចិននៅ ឡើយ។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron បានប្រកាសនឹងគាំ ទ្រប្រទេសនេះរក្សារបែបបទជាសមាជិក EU ក្នុងការបោះប្រជាមតិនាឆ្នាំ ២០១៧  ខាងមុខប្រសិនបើលោកអាចអនុវត្តរាល់កំណែទម្រង់សំដៅបង្កើនឋានៈរបស់ ក្រុងឡុងក្នុងសហភាពអឺរ៉ុប។ នាថ្ងៃទី ២៣ តុលា ប្រធានរដ្ឋចិន លោក Xi Jinping  បានបញ្ចប់ដំណើរទស្សនកិច្ចនៅអង់គ្លេសដោយជោគជ័យក្នុងនោះ៖ ចិននិង អង់គ្លេសបានលើកកំពស់ទំនាក់ទំនងឡើងថ្នាក់ដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុង ជ្រោយលើពិភពលោក៕