ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ពិភពលោកបានរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន ៦៦៧.៨៤៤នាក់បន្ថែមទៀត និងករណីស្លាប់មានចំនួន ២.៤៨៥នាក់។ អង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩ថ្មីនៅទូទាំងពិភពលោកបានធ្លាក់ចុះ ២៤% កាលពីសប្តាហ៍មុន ដោយបន្តធ្លាក់ចុះចាប់តាំងពីចុងខែមីនាមក។ យោងតាមទីភ្នាក់ងារនេះ ចំនួនករណីឆ្លងកូវិដ-១៩ ដែលបានកត់ត្រាក្នុងសប្តាហ៍ចាប់ពីថ្ងៃទី ១១-១៧ខែមេសាមានចំនួនជិត ៥,៥៩ លានករណី។ ចំនួនករណីស្លាប់ទាក់ទងនឹងកូវីដ-១៩ក៏ធ្លាក់ចុះ២១% មកត្រឹម ១៨.២១៥នាក់ ក្នុងសប្តាហ៍ទៅមិញ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានចំនួនករណីឆ្លងកូវីឌ-១៩ច្រើនជាងគេបំផុតនៅលើពិភពលោក ដែលមានអ្នកជំងឺកូវីដ-១៩ ចំនួនជាង ៨២,៥ លាននាក់ និងមានករនីស្លាប់ចំនួនជាង ១,០១ លាននាក់ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល៕






