VOV WorldVOV World
ចំនួនជនអន្តោប្រវេសន៍ហួរទៅអឺរ៉ុបបន្តបង្កើនយ៉ាងខ្លាំង
24/10/2015 08:35
(VOVworld) – នាថ្ងៃទី ២៣ តុលា អង្គការអន្តោប្រវេសន៍ អន្តរជាតិ (IOM) បានឲ្យដឹងថា៖ ចំនួនជនចំណាកស្រុក ទៅកាន់ក្រិកបានកើនឡើងដល់ ៤៨ ពាន់នាក់ ក្នុងរយៈ ពេល ៥ ថ្ងៃ គិតតាំងពីថ្ងៃទី ២១ តុលា តែប៉ុណ្ណោះ ដោយ កំណើន ចំនួនជនអន្តោប្រវេសន៍ឆ្លងសមុទ្រមេឌីតេរ៉ាណេ ទៅកាន់អឺរ៉ុបដល់ ៦៨១ ពាន់នាក់។
ចំនួនជនអន្តោប្រវេសន៍ហួរទៅអឺរ៉ុបបន្តបង្កើនយ៉ាងខ្លាំង
ចំនួនជនអន្តោប្រវេសន៍ហួរទៅអឺរ៉ុបបន្តបង្កើនយ៉ាងខ្លាំង (Image: VNA) (VOVworld) – នាថ្ងៃទី ២៣ តុលា អង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) បានឲ្យដឹងថា៖ ចំនួនជនចំណាកស្រុកទៅកាន់ក្រិកបានកើនឡើងដល់ ៤៨ ពាន់នាក់ ក្នុងរយៈពេល ៥ ថ្ងៃ គិតតាំងពីថ្ងៃទី ២១ តុលា តែប៉ុណ្ណោះ ដោយ កំណើន ចំនួនជនអន្តោប្រវេសន៍ឆ្លងសមុទ្រមេឌីតេរ៉ាណេទៅកាន់អឺរ៉ុបដល់ ៦៨១ ពាន់នាក់។ តាមលោក Amin Awad នាយកខុទ្ទកាល័យអគ្គស្នងការ អ.ស.ប. ទទួលបន្ទុកជនអន្តោប្រវេសន៍ (UNHCR) នៅមជ្ឈឹមបូព៌ារ ថា៖ ជំលោះឡើង ជណ្តើរនៅទីក្រុង Aleppo ស៊ីរី បានរួមចំណែកបង្កើនចំនួនជន ចំណាកស្រុកឡើង ដល់ ៥ ម៉ឺននាក់។ ទីភ្នាក់ងារសារព័ត៌មាន ANSA ក៏បាន ឲ្យដឹងថា៖ ចំនួនជន ចំណាកស្រកទៅកាន់ Slovenia បានកើនឡើងដល់ ៤ ម៉ឺននាក់ តាំងពីពេលហុងគ្រីសបិទទ្វាច្រកព្រំដែនជាមួយ  Croatia។ នាថ្ងៃទី ២៣ តុលា Serbia និង Croatia បានយល់ព្រមសហប្រតិបត្តិការសំដៅបង្ក លក្ខណៈសំរាប់ជនអន្តោប្រវេសន៍ឆ្លងព្រំដែនរវាងប្រទេសទាំង ២ លឿន ថែមទៀត។ ក្នុងព្រឹត្តិការណ៍ទាក់​ទិនមួយទៀត នាថ្ងៃដដែល អាល្លឺម៉ង់បាន ប្រកាសនឹងរឹតបន្ទឹងការកំណត់ចំពោះជនអន្តោប្រវេសន៍ដើម្បីទប់ទល់នឹង រលកជនចំណាកស្រុកពីស៊ីរី៕