VOV WorldVOV World
ចំនួនប្រាក់ជាង៦៩ពាន់លានដុងបានបែងចែកជួយឧបត្ថម្ភជនរួមជាតិភាគកណ្ដាល
24/10/2013 11:26
Vovworld-ចំនួនប្រាក់សរុបរបស់​បណ្ដាអង្គការ អង្គភាព បុគ្គលជួយឧបត្ថម្ភជនរួមជាតិដែលរងផលប៉ះពាល់ដោយ​ទឹកជំនន់នៅភាគកណ្ដាលគឺជាង៦៩ពាន់លានដុង។
ចំនួនប្រាក់ជាង៦៩ពាន់លានដុងបានបែងចែកជួយឧបត្ថម្ភជនរួមជាតិភាគកណ្ដាល
ចំនួនប្រាក់ជាង៦៩ពាន់លានដុងបានបែងចែកជួយឧបត្ថម្ភជនរួមជាតិភាគកណ្ដាល (news.go.vn)         Vovworld-តាមរបាយការណ៍របស់គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ​ វៀតណាមឲ្យដឹងថា ចាប់ពីថ្ងៃទី១តុលាដល់ថ្ងៃទី២២តុលា ចំនួនប្រាក់សរុបរបស់​ បណ្ដាអង្គការ អង្គភាព បុគ្គលជួយឧបត្ថម្ភជនរួមជាតិដែលរងផលប៉ះពាល់ដោយ​ទឹកជំនន់នៅភាគកណ្ដាលគឺជាង៦៩ពាន់លានដុង។ ក្នុងនោះចំនួនប្រាក់ជាង​៦៥​ពាន់លានដុងត្រូវបានបែងចែកសំរាប់ជនរួមជាតិបណ្ដាដំបន់។ នៅកិច្ចប្រជុំដោយ​គណៈកម្មាធិការអចិន្ត្រៃយ៍មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមដែលបានរៀបចំនា ថ្ងៃទី២៤តុលានៅទីក្រុងហាណូយ លោក Vu Trong Kim អនុប្រធាននិងជាអគ្គ​លេ ខាធិការ​មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមនិងជាបរធានគណៈកម្មាការជួយ​ សង្គ្រោះ​មជ្ឈឹមបានឲ្យដឹងថា៖         “យើងខ្ញុំសំណូមពរក្រសួងផ្នែកនានាមិនត្រូវប្រើប្រាស់ប្រាក់ជួយឧបត្ថម្ភទិញ​ទំនិញទេគឺជួយជាប្រាក់ឲ្យប្រជាជនដើម្បីគេត្រូវការអ្វីទិញនោះគឺល្អជាង។ យើងខ្ញុំ ស្នើរ​រដ្ឋអំណាចដំបន់ចំណាយប្រាក់នៅកំរិតសមស្របដើម្បីប្រជាជនជួសជុលផ្ទះ របស់ខ្លួនគឺល្អជាងនិងការងារដោះស្រាយបរិស្ថានក្រោយទឹកជំនន់៕”

More